ស្តាយចិត្ត ក្បិតទុកអោយប្តីដេកស្លាប់ម្នាក់​ឯងនៅក្រៅរបងសាសា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនរងគ្រោះបានចេញពីហូបចុកជាមិត្តភក្តិរួចបានទូរស័ព្ទហៅប្រពន្ធឲ្យបើកទ្វារឲ្យគាត់ចូលក្នុងផ្ទះ តែគាត់(ប្រពន្ធ)ប្រាប់ថា មិនមានសោទ្វាររបងសាលានោះទេ ដូច្នេះមិនបានចេញមកបើកទ្វារនោះទេ ស្រាប់តែព្រឹកឡើងប្រទះឃើញសាកសពប្តីដេកស្លាប់យ៉ាងអាណោចអាធ័ម នៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក។ ការភ្ញាក់ផ្អើរខាងលើកើតហេតុនៅវេលាម៉ោង៦ និង៣០ នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីស្រ្តីឈ្មោះ ប៊ួ ច័ន្ទថន មុខរបរលក់ដូរក្នុងសាលា ស្នាក់នៅក្នុងសាលា ជាប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆន ណុប ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបបនាយកស្ដីទី សាលាបឋមសិក្សាទួលគោក(ពៅ អ៊ុំ) ស្នាក់នៅកន្លែងកើតហេតុខាងលើ ស្រុកកំណើត ភូមិចេក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ បន្ទាប់ពីស្លាប់គឺលោកគ្រូបានបន្សល់ទុកកូនប្រុស ស្រីតូចៗចំនួន៥ នាក់ និងប្រពន្ធ ឲ្យរងទុក្ខសោកសង្រេង ។

បើតាមសាក្សីបញ្ជាក់ថា មុនពេលកើតហេតុ តាំងពីម៉ោង១ រំលងអធ្រាត្រ គឺជនរងគ្រោះបានចេញពីហូបចុកជាមិត្តភក្តិរួចបានទូរស័ព្ទហៅគាត់ឲ្យបើកទ្វារឲ្យគាត់ចូលក្នុង តែគាត់(ប្រពន្ធ)ប្រាប់ថា មិនមានសោទ្វាររបងសាលានោះទេ ដូច្នេះមិនបានចេញមកបើកទ្វារនោះទេ រួចគាត់បានបិទទូរស័ព្ទដេកវិញជាមួយកូនតូចទៅ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង