ប្លែកៗមែន មានបុរសម្នាក់នេះបើករថយន្តចូលក្នុងវីឡា ម្ចាស់ផ្ទះចោទថាជាករណីរំលោភលើលំនៅដ្ឋាន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ មានបុរសម្នាក់បានបើករថយន្តចូលក្នុងវីឡា ម្ចាស់ផ្ទះចោទថាជាករណីរំលោភលើលំនៅដ្ធាន កាលពីម៉ោង៩យប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២០ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (ក្នុងវីទ្បាបូរីប៉េងហួត)។

លោក ទៀង ច័ន្ទសារ អធិការខណ្ឌឬស្សីកែវ បានឲ្យដឹងថា មានជនសង្ស័យម្នាក់ បានបើករថយន្តចូលក្នុងរបងផ្ទះវីឡារបស់ ឈ្មោះ គាំ ផានរ៉ានិត ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ជនសង្សយ័ឈ្មោះ ផាន សុវណ្ណមុនី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ៨៤ ផ្លូវP៩ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ មុខរបរផ្គត់ផ្គង់គ្រឿងសំណង់។

លោកអធិការបន្តថា ដំណើររឿងហេតុនៅថ្ងៃ ខែ ឆ្នាំខាងលើ វេលាម៉ោង១១និង៤០នាទី ម្ចាស់ផ្ទះកំពុងសម្រាក ស្រាប់តែមានជនសង្ស័យម្នាក់ បានបើករថយន្តម៉ាកព្រូស ពណ៍ទឹកមាស​ ពាក់ស្លាកលេខ ភ្នំពេញ 2AD-6997 ចូលក្នុងរបងផ្ទះវីឡា រួចបានដើរពេញក្នុងផ្ទះ ទៅបើកទូរទឹកកករួចដើរបើកគ្រប់បន្ទប់ក្នុងផ្ទះ។ ជនរងគ្រោះបានទូរស័ព្ទមកសមត្ថកិច្ចជួយអន្តរាគមន៍ ភ្លាមនោះសមត្ថកិច្ចកំពុងល្បាតក្បែរនោះក៏ធ្វើការឃាត់ខ្លួនជនសង្សយ័ម្នាក់នោះតែម្ដង។

ចំពោះសម្ភារៈដែលដកហូតបានរួមមាន រថយន្តម៉ាកព្រូសពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-6997 ផលិតឆ្នាំ20042 ទូរស័ព្ទដៃចំនួន៣គ្រឿង ម៉ាកអាiphone 6 ចំនួនមួយ ម៉ាក iphone 7 ចំនួនមួយ
Nokia 6300ចំនួនមួយ។

បច្ចុប្បន្នបុរសម្នាក់បានបើករថយន្តចូលក្នុងវីឡាត្រូវម្ចាស់ផ្ទះចោទថាជាករណីរំលោភលើលំនៅដ្ឋាន ហើយសមត្ថកិច្ចខណ្ឌឬស្សីកែវកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង