មុខមាត់ស្អាតបាតដែរ តែមិនគួរណាប្រព្រឹត្តរឿងអញ្ចឹងសោះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងផ្នែកគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង ១៦ និង ៣០ នាទីនាថ្ងទី១២ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវជាតិ១៥១ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថាជនសង្ស័យទាំង០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន៖

ទី.១ ឈ្មោះ សុខ សេង ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាជាងម៉ូតូ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលលាប សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ទី.២ ឈ្មោះ ឈឿន ប៉ន ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាជាងធ្វើពាង មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រប់ សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

សមត្ថកិច្ចបានធ្វើការដកហូតសំភារៈរួមមាន៖
១.ថ្នាំញៀនប្រភេទក្រាមសថ្លាចំនួនមួយកញ្ចប់ថង់តូច
២.ម៉ូតូមួយគ្រឿង
៣.ទូរស័ព្ទដៃម៉ាកអិនចុចពិលចំនួន០២គ្រឿង ។

សមត្ថកិច្ចបានបន្តប្រាប់អោយដឹងទៀតថាមុនពេលកើតហេតុវេលាម៉ោង១៦ និង៣០នាទី កម្លាំងផ្នែកគ្រឿងញៀន បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍បានចេញល្បាតក្នុងភូមិសាស្រ្តលុះមកដល់ត្រង់ចំណុចកើតហេតុផ្លូវ១៥១ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក៍ប្រទះឃើញជនសង្ស័យទំាង២នាក់ជិៈម៉ូតូមួយគ្រឿងធ្វើដំណើរពីកើតទៅលិច ដោយមានការសង្ស័យក៍បានឃាត់អោយឈប់ដើម្បីធ្វើការត្រួតពិនិត្យ រួចក៍ត្រួតពិនិត្យឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់តូចដែលជនសង្ស័យបានទំលាក់ចោលនៅនឹងដី ភ្លាមនោះកម្លាំងក៏បានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលខណ្ឌតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង