លក់ចាប់ហ៊ួយចាយមិនគ្រប់ លបលួចគ្រឿងញៀនបន្ថែម ចុងក្រោយត្រូវឃាត់ខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

​ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿញៀនអាវុធហត្ថក្រុងបានសហការជាមួយកម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួជនសង្ស័យ០២នាក់ ជាស្ត្រីពីបទចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។

ប្រត្តិបត្តិការណ៍ឆែកឆេរផ្ទះជួលនេះដឹកនាំដោយមេបញ្ចាការកងរាជអាវុធហ្ថតខណ្ឌទួលគោកលោក ឡុង វិចិត្រា និងមានការសហការពីលោក ប៉ាង លីដាអភិបាលរងខណ្ឌទួលគោក ដែលប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ៥៩៨ ភូមិ៧ក្រុម៣៥សង្កត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យជាស្ត្រីទាំង២នាក់ ទី១ឈ្មោះ ប៉ិច ច័ន្ទមុន្នី ភេទស្រី អាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរលក់ចាប់ហួយស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ទី២ឈ្មោះ សុត ស្រីវីន ភេទស្រីអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរ អ៊ុតសក់ស្នាក់នៅផ្ទះកើតហេតុខាងលើ។

មន្ត្រីអាវុធហត្ថបានអោយដឹងថានៅមុនឈានដល់ការចុះបង្ក្រាបករណីនេះកម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវដោយប្រើប្រាស់អ្នកជំនាញស៊ើបអង្កេត។ លុះដល់វេលាម៉ោងខាងលើកម្លាំងបានចុះបង្ក្រាបបានជាក់ស្តែងរួមនិងវត្ថុតាងគ្រឿងញៀន៤៧កញ្ចប់តូច ជនសង្ស័យ០២នាក់តែម្តង។ក្រោយឃាត់ខ្លួនស្ត្រី២នាក់ខាងលើរួមនិងវត្ថុតាងបាននាំមកសាកសួរនាំ និងកសាងឯកសារសំណុំរឿងនៅបញ្ជាការដ្ធានកងរាជអាវុធហត្ថខណ្ឌទួលគោក និងបញ្ចូនបន្តទៅទីបញ្ជារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការចាត់ការតាមនិតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង