ឃាតករដែលចាក់សម្លាប់មន្ត្រីនគរបាលប៉ុស្តិ៍គោកចក ត្រូវសមត្ថកិច្ចចាប់បានហើយ!!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ នគរបាលប៉ុស្ដិ៍គោកចក រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវជនមិនស្គាល់មុខចាក់ចំនួន១០កាំបិត គឺចំពោះចំនួន៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមឃ្លៀក១កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុប៉ុន្មានម៉ោងប៉ុណ្ណោះ សមត្ថកិច្ចជំនាញខេត្ត និងក្រុង ធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាឃាតក​ដែល​យក​កាំបិត​ចិតបន្លែ​មក​ចាក់​សម្លាប់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​គោ​ចក​នោះ ត្រូវ​បាននគរបាល​ព្រហ្ម​ក្រុង​ចាប់ខ្លួន​បាន​ហើយ គឺជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ មូលហេតុ​គឺ ដោយសារ​រឿង​ទំនាស់​ផ្ទៃក្នុង​គ្រួសារ និង​ប្រចណ្ឌ​រឿង​ប្តី​មាន​ស្រី​។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ សុខ លី​នី អាយុ​២៦​ឆ្នាំ មុខរបរ​សម្អាងការ​នៅ​ផ្សារ​ជ្រាវ មានស្រុក​កំណើត​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប សព្វថ្ងៃ​មានកូន​ប្រុស​ម្នាក់ អាយុ​ជាង​៣​ឆ្នាំ នៅ​ក្នុង​បន្ទុក​។

តាម​សម្តី​សារភាព​របស់​ស្ត្រី ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ខ​ល​ទៅ​ប្តី ដើម្បី​ឱ្យមក​ជួយ​មើល​កូន ព្រោះ​កូន​ក្អក​ធ្លាក់ឈាម ដល់​ពេល​គាត់​ខ​ល​ទៅ​ស្រាប់តែ​ប្តី​របស់​គាត់​បាន​ប្រាប់​ថា ឱ្យ​ឌុ​បម​ក​ពេទ្យ​គន្ធ​បុប្ផា ទៅ គាត់​មក​ដល់​ឥឡូវ​ហើយ ចាំ​បាត់​ៗ​ស្ត្រីជន​សង្ស័យ​ក៏​យក​កូន​ចេញពី​ពេទ្យ​មក​ឈរ​នៅ​ចាំ​ពីមុខ​ពេទ្យ មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ប្តី​ជិះ​ម៉ូតូ​មក​ដល់​ក៏​នាំ​គ្នា​ជិះ​ទៅ​ផ្ទះ​។ ស្ត្រីជន​សង្ស័យ​បាន​រៀបរាប់​បន្ត​ថា ដល់​ពេល​ឡើង​ជិះ​ម៉ូតូ​មក​ផ្ទះ​ក៏​មាន​ទំនាស់​ពាក្យ​សម្តី​តាម​ផ្លូវ​រហូត គ្រាន់តែ​គាត់​ថា បង​ជួយ​មក​មើល​កូន​ផង ខណៈ​ពេល​នោះ​ប្តី​ឌុ​ប​បណ្តើរ និយាយ​បណ្តើ​រថា អញ​ជាប់​យាម និយាយ​បាន ៤​ទៅ​៥​ម៉ាត់ ជិះ​ម៉ូតូ​មក​ជិះ​ដល់​ផ្ទះ ស្ត្រីជន​សង្ស័យ​ក៏​ឱ្យ​ជន​រង​គ្រោះ​ឈប់​ម៉ូតូ​ឱ្យ​គាត់​ចុះ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម​ឈប់ បែរជា​ផ្តួល​ម៉ូតូ​ធ្វើ​ឱ្យ​ធ្លាក់​ប្រពន្ធ និង​កូន តែ​ត្រូវ​បាន​ប្រពន្ធ​ឱប​កូន​ជាប់ ។ហើយ​ជន​រង​គ្រោះ​ស្រាប់តែ ដក​កូនកាំបិត​ចិតបន្លែ បម្រុង​ចាក់​ប្រពន្ធ និង​កូន ប៉ុន្តែ​ជនសង្ស័យ​គ្រវាសដៃ ប៉ះ​ចំ​ទ្រូង​ជន​រង​គ្រោះ​ក៏​ដួល ហើយ​ជន​រង​គ្រោះបម្រុង​ងើបឡើង​ក៏​ជនសង្ស័យ​ចាក់​បន្ថែម​រហូត​លែង​ដឹងខ្លួន ក៏​នាំ​កូនស្រីរ​ត់ទៅ​ផ្ទះ​ធ្វើ​ព្រងើយ​។ ខណៈ​ពេល​នោះ​ស្ត្រីជន​សង្ស័យ​មិន​នឹក​ស្មានថា សមត្ថកិច្ច​ដឹង​ថា គាត់​ជា​អ្នក​ចាក់​សម្លាប់​ប្តី​របស់​ខ្លួន​សោះ​។ ក្រោយ​សួរនាំ​ស្ត្រីជន​សង្ស័យ​រួច​មក សមត្ថកិច្ច​ក៏​បាន​ទៅ​ផ្ទះ ដើម្បី​ឆែក​រក​មើល ក៏​ឃើញ​វត្ថុ​តាង​រួម​មាន​៖​ទូរស័ព្ទ​សរុប ចំនួន​៤​គ្រឿង​,​កាំបិត​២​ដើម នៅ​កន្លែង​កើតហេតុ​, សម្លៀក​បំពាក់ ២​កំ​ប្លេ​,​ដប​សាំង​១​ដប​ទឹក​សុទ្ធ​,​ស្បែក​២​គូ ក្នុង​នោះ​របស់​ជន​រង​គ្រោះ​ចំនួន​១​គូ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង