នាំមកជូនដោយ៖

នេះហើយជាឃាតករដែល អារ.កសម្លាប់បុរសម្នាក់យ៉ាងព្រៃផៃ្ស


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ឃាតកម្មមួយដែលបានកើតឡើង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដោយ​ប្រជាពលរដ្ឋ ប្រទះឃើញ​បុរស​ម្នាក់ ត្រូវគេ​អារ.កសម្លាប់នៅនឹង គល់ឈើស្ថិតក្នុង​ដី​ឡូដ៍​មួយកន្លែង ជិត​ការ​រដ្ឋា​ន​សាងសង់​បុរី​ផ្ទះល្វែង ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ត្រពាំង​ក្រសាំងខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ទីបំផុត សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវរហូត​ឃាត់​ខ្លួន​បាន​​ឃាតក​ដែល​អារ​.​ក​សម្លាប់​បុរស​​​​ម្នាក់ត្រូវគេប្រទះឃើញ​​ដេក​ស្លាប់អោបគល់ឈើ​ (ដើមប្រេងខ្យង) នោះហើយ នៅថ្ងៃទី១៦ មីនា នេះ​ ។

សមត្ថកិច្ចបានឲ្យដឹងថាបុរស​ជា​ឃាតករខាងលើ ឈ្មោះ អាន សុភាព អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ រាជធានី​ភ្នំពេញ ។
បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​​សាកសួរ និង​នាំ​ទៅ​ធ្វើ​ត្រាប់​​​​នៅ​កន្លែង​កើតហេតុ​​​ឡើង​វិញ ។មូលហេតុដែលធ្វើឲ្យមានឃាតកម្មនេះកើតឡើង ជនសង្ស័យសារភាពថាដោយ​ខ្លួន​ខឹង​នឹង​បុរស​នោះ (អតីត​មិ​ត្ដ​ភក្ដិ) តែងតែ​មក​ឌឺដង ក្រោយពី​ជន រងគ្រោះបាន​យក​ស្ដ្រី ឈ្មោះ ធា​រី (អតីត​ប្រពន្ធ​ជនដៃដល់) យក​ធ្វើជា​ប្រពន្ធ​វិញហើយ​តែ​តែង​មក​ឌឺដង​ថែមទៀត ធ្វើ​ឲ្យ​ខ្លួន​ខឹង​មិនអាច​ទ្រាំ​បាន ក៏​សម្រេចចិត្ត អារ.ក សម្លាប់ចោល​តែម្ដង។

   

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង