ស្រីស្អាតស្រវឹងហើយនៅបើកបរទៀត លទ្ធផលគឺអញ្ចឹង(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នារីស្រីស្រស់វ័យក្មេងម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តលឿនដូចហោះ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវវៀចអស់មួយកង់ រថយន្តបង្កខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតដែលបើកដោយយុវជនម្នាក់បញ្ច្រាស់ទិសដៅគ្នា រងរបួសបែកមុខស្រាលចំណែកម្ចាស់រថយន្តបង្កមិនមានរងរបួសនោះទេ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩ៈ១០នាទី យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន(រតនា ស្រីទូច)ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោគ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញ នារីវ័យក្មេងស្រស់ស្អាតម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៏ស ពាក់ស្លាកលេខភ្នំពេញ 2AQ-5379 បើកបរតាមបណ្តោយផ្លូវ ២៨៩ ទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យវៀចអស់មួយកង់ហើយរថយន្តបង្កបានខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតម៉ាក នីក(Next) ពណ៏សលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1FH-9794 ជិះដោយយុវជនម្នាក់បញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសអស់មុខមួយចំហៀង ចំណែករថយន្តបង្កខូតខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច ចំណែកម្ចាស់រថយន្តមិនមានរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង