នាំមកជូនដោយ៖

អាការៈទាំង៥ ដែលបង្ហាញថាក្មេងជំទង់ កំពុងប្រឈមមុខ នឹងរោគទឹកនោមផ្អែម


ទំហំអក្សរ៖ S M L

ជំងឺទឹកនោមផ្អែម របស់ក្មេងជំទង់ ឥឡូវនេះត្រូវបានគេ ស្គាល់ថាជាប្រភេទ រោគទឹកនោមផ្អែម លំដាប់ទី១ ហើយវាជាមេរោគ ដ៏ខ្លាំងក្លាមួយ។ វាបានបង្កអោយ ប្រព័ន្ធការពាររាងកាយ របស់មនុស្សវាយប្រហារ ទៅលើកោសិកាអ៊ីនស៊ូលីនដែល សម្រាប់បន្ថយជាតិស្ករក្នុងឈាម និងជាអ័រម៉ូនដ៏សំខាន់ សម្រាប់ផ្លាស់ជាតិស្ករ ដែលបានមកពី អាហារនិងឈាមអ្នក ចូលទៅក្នុងកោសិកានៃ សារពាង្គកាយរបស់អ្នក។

ចំពោះរោគនេះ វាអាចធ្វើអោយមនុស្ស ជួបប្រទះបញ្ហាសុខភាព ជាច្រើនដូចជា ជំងឺបេះដូង និងភ្នែក។ ខាងក្រោមនេះគឺជា អាការៈពេលដែលមាន ជំងឺនេះ ដំណាក់កាលដំបូង៖

១.នោមញឹកញាប់

ការនោមច្រើន ជាសញ្ញាណដ៏ជាក់ស្តែងបំផុត ដែលបញ្ជាក់ពី ជំងឺទឹកនោមផ្អែម។ ព្រោះថាសារជាតិអ៊ីនស៊ូលីន (សម្រាប់បន្ថយជាតិ ស្ករក្នុងឈាម) គឺសំខាន់សម្រាប់ យកចេញនូវសារជាតិស្ករ ពីឈាមទៅកាន់ កោសិការបស់អ្នក ហើយនៅពេលដែល មិនមានជាតិអ៊ីនស៊ូលីន គ្រប់គ្រាន់ នោះជាតិស្ករ នឹងរត់ចូលក្នុងសរសៃឈាម ដែលធ្វើអោយតម្រងនោម ព្យាយាមច្រោះកម្រិត ជាតិស្ករដែលហួសប្រមាណ នេះតាមរយៈទឹកនោម។

២.ឧស្សាហ៍ ស្រេកទឹក

អាការៈនេះ ក៏ដោយសារតែ យើងនោមញឹក នោះវានឹងធ្វើអោយយើង ឧស្សាហ៍ស្រេកទឹក។ នៅពេលដែលតម្រងនោម របស់អ្នកប្រឹងកំចាត់ ចោលនូវសារជាតិស្ករ ចេញពីខ្លួននោះ វានឹងប្រឹងទាញយក សារជាតិរាវពីជាលិកា ផ្សេងៗទៀត ដើម្បីបំពេញតម្រូវការ។ ដែលនេះវាអាចធ្វើអោយ អ្នកខ្សោះជាតិទឹក ក្នុងខ្លួនហើយឧស្សាហ៍ ស្រេកទឹក។

៣.ឧស្សាហ៍ឃ្លាន ហើយឃ្លានខ្លាំងទៀតផង

យោងតាមមជ្ឈមណ្ឌល ព័ត៌មានស្តីពីជំងឺទឹកនោមផ្អែម បានបង្ហាញថា សារជាតិស្ករ ឬក៏គ្លុយកូស (glucose) គឺបានមកពី អាហារដែលអ្នកញ៉ាំ។ ហើយបើគ្មានអ៊ីស៊ូលីន ទេនោះ អាហារទាំងនោះ មិនអាចចូលទៅដល់ កោសិកានៃសារពាង្គកាយ របស់អ្នកឡើយ។ សរីរាង្គនិងសាច់ដុំ ផ្សេងៗរបស់អ្នកនឹង ចាប់ផ្តើមអស់កម្លាំង ហើយក៏ជាសញ្ញាណប្រាប់ថា ដល់ពេលត្រូវ បរិភោគអាហារទៀតហើយ។

៤.ស្រកទម្ងន់

ទោះបីជា អ្នកឧស្សាហ៍ឃ្លាន ហើយបរិភោគច្រើនក៏ដោយ អ្នកនៅតែស្រកទម្ងន់។ ព្រោះថាមិនមាន សារជាតិអ៊ីនស៊ូលីននៅក្នុងខ្លួន ទេនោះ សារពាង្គកាយអ្នក មិនអាចប្រើប្រាស់ ថាមពលបានមកពី អាហារដែលអ្នកបរិភោគឡើយ។

៥.ហេវហត់ អស់កម្លាំងជាប្រចាំ

នេះគឺជាអាការៈមួយទៀត។ វាងាយស្រួលយល់ណាស់ ថាហេតុអ្វីបានជា អ្នកមានអារម្មណ៍ថា នឿយហត់អស់កម្លាំង ញឹកញាប់បែបនេះ ព្រោះថាសារពាង្គកាយរបស់អ្នក មិនបានទទួលថាមពល ពីអាហារដែលអ្នកបរិភោគឡើយ។

ទាំងនេះជាអាការៈបង្ហាញ ថាអ្នកកំពុងតែមាន ជំងឺទឹកនោមផ្អែមហើយ ដូច្នេះសូមអ្នកកត់សម្គាល់ រួចប្រុងប្រយ័ត្នចំពោះជំងឺ ដ៏អាក្រក់មួយនេះ។

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង