នាំមកជូនដោយ៖

អត្ថប្រយោជន៍ទាំង៥យ៉ាង របស់ការ៉ុត ដែលជួយដល់សុខភាព និងសម្រស់អ្នក


ទំហំអក្សរ៖ S M L

តើអ្នកដឹងទេថា ការ៉ុតអាចជួយដល់សុខភាព អ្នកបានយ៉ាងច្រើន? ជាការពិត ប្រហែលជាអ្នក មិនបានចាប់អារម្មណ៍ ចំពោះអត្ថប្រយោជន៏ ការ៉ុតនោះទេ។ ដូច្នេះថ្ងៃនេះ ប្រិយមិត្តនឹងបានជ្រាប ពីហេតុផលជាច្រើន ដែលអ្នកគួរតែបរិភោគការ៉ុត៖

១) បន្ថយការឈឺចាប់៖ ការ៉ុតអាចជួយ អ្នកអោយបំបាត់អាការៈឈឺចាប់លើ ខ្លួនប្រាណ ឈឺក្បាល និងឈឺពោះបាន។ ដូចនេះអ្នកអាចបរិភោគ ការ៉ុតទាំងឆៅក៏បាន ។

២) អាចការពារជម្ងឺមហារីកមួយចំនួនបាន៖ ដោយសារតែការ៉ុត មានជាតិវីតាមីន C និង វីតាមីនA ដែលអាចការពារជម្ងឺមហារីកបាន។ ដូច្នេះ អ្នកគួរតែ ព្យាយាមបរិភោគការ៉ុត ទាំងឆ្អិនក៏បាន រឺឆៅក៏បាន ក្នុងរបបអាហារប្រចាំថ្ងៃ។

៣) ជួយអោយរំលាយអាហារ បានល្អ៖ ដូចអ្នកបានដឹងស្រាប់ហើយ ថាការ៉ុតសម្បូរជាតិ សរសៃ ដែលអាចជួយ រំលាយអាហារអោយបានល្អ។ ជាពិសេស អ្នកកាន់តែបរិភោគការ៉ុត វាកាន់តែធ្វើអោយ ប្រព័ន្ធរំលាយអាហារ ដំនើរការល្អ។

៤) ប្រឆាំងនឹងភាពចាស់ជរា៖ ការ៉ុតជាបន្លែមួយប្រភេទ ដែលជួយអោយរក្សា សម្រស់របស់អ្នក ស្ថិតស្ថេរបាន។ មិនត្រឹមតែជួយប្រឆាំង នឹងភាពចាស់នោះទេ ថែមទាំងជួយអោយខួរក្បាលមាន មានសុខភាពល្អបានទៀតផង។

៥) ជួយព្យាបាលបញ្ហាមុន៖ នៅក្នុងការ៉ុតមានជាតិវីតាមីន A ដែលជួយការពារ ភ្នែក និងកាត់បន្ថយបញ្ហាមុន លើស្បែកមុខបាន ។ ដូច្នេះវិធីល្អ គឺមានតែអ្នក ឧស្សាហ៍បរិភោគការ៉ុត អោយបានច្រើន ជារៀងរាល់ថ្ងៃ។

ទាំងនេះ ជាអត្ថប្រយោជន៏ជាច្រើន របស់ការ៉ុត ដែលអ្នកមិនចាប់អារម្មណ៍ ដូច្នេះប្រសិនបើអ្នក បានជ្រាបហើយ គួរតែបរិភោគការ៉ុត ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពរបស់អ្នក។

ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង