ឥទ្ធិពលសុរា ស្រវឹងបើកលែងត្រង់ផ្លូវ ដល់ពេលបុកហើយ រត់ត្រង់ផ្លូវភ្លឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១ៈ២៥នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ត្រង់ចំណុច​មុខ​រោងចក្រ​បារី ស្ថិតនៅ​ក្នុងភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។

រថយន្ត​កាមរី​ ហាយ​ប្រ៊ី​ត​មួយគ្រឿង សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា បាន​ប្រើប្រាស់​ល្បឿន​យ៉ាង​លឿន ហើយ​មិនបាន​ប្រុងប្រយ័ត្ន ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់៣កង់ រថយន្ត​ហោះ​ទៅ​ទុំ​លើ​របាំង​ថ្ម បែក​ចង្កៀង និង​កាង​មុខ​មួយ​ចំហៀង​ឆ្វេង ទើប​រថយន្ត​ទៅមុខ​លែងរួច។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​ប្រ៊ី​ត​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-6062 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ចុះ​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់​ទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន៣កង់ ចំណែក​រថយន្ត​ហោះ​ផ្លោង​ទៅ​ទុំ​លើ​របាំង​ថ្ម បែក​ស្តុ​ប និង​កាង​មុខ​ចំហៀង​ខាងឆ្វេង​រង​ការខូចខាត​យ៉ាងដំណំ ទើប​ទៅមុខ​លែងរួច ភ្លាមៗអ្នកបើក​បរបាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ៕

ប្រភព ៖ Heng Heng LY

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង