ទីបំផុត!!!តុលាការសម្រេចផ្តន្ទាទោសស្ត្រីជាប្រពន្ធ និងកូនធម៌ ម្នាក់ៗដាក់ពន្ធនាគារអស់មួយជីវិត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ សីហា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមលើសំណុំរឿង ឃាតកម្មប្រពន្ធដើម ជួលកូនធម៌ឲ្យសម្លាប់ប្តី ព្រោះខឹងរឿងមានស្រីមិនចូលផ្ទះ ផ្តន្ទាទោសប្រពន្ធ និងគូកនដែលជាកូនធម៌ដាក់គុកម្នាក់ៗ អស់មួយជីវិតតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទទី១៖ ឈ្មោះ សូ ផា ភេទប្រុស អាយុ២៩ឆ្នាំ ជាកូនធម៌របស់ជនរងគ្រោះ និងទី២៖ ឈ្មោះ សៅ សំអឿន ភេទស្រី អាយុ៤៦ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះពីបទឃាតកម្មគិតទុកជាមុន ដោយពួកគេទាំង២បានរៀបចំផែនការសម្លាប់ជនរងគ្រោះឈ្មោះ កៅ ផា ភេទប្រុស អាយុ៥០ឆ្នាំ កាលពីយប់ថ្ងៃទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។

គួ​រំលឹក​ថា ក្រោយពេលកើតហេតុ៣ថ្ងៃ គឺនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៦ ពលរដ្ឋបានប្រទះឃើញសាកសព ជនរងគ្រោះចងផ្អោបនឹងដុំថ្ម នៅក្នុងប្រលាយទឹកស្អុយចំណុចតាមបណ្តោយផ្លូវលំ ខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនជាប់ចោទទាំង២នេះបានតែម្ដង។ពេល​ចាប់ខ្លួន ជនជាប់ចោទ​ឈ្មោះ សូ ផា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ជន​រង​គ្រោះ​មែន ការ​សម្លាប់​នោះ​ដោយ​សារ​ឈ្មោះ សៅ សំ​អឿ​ន ជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​ជួល​ខ្លួន​ក្នុង​តម្លៃ​១​ពាន់​ដុល្លារ ឲ្យ​សម្លាប់​ប្តី ។ រីឯ​ជនសង្ស័យ​ឈ្មោះ សៅ សំ​អឿ​ន ជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ជួល​កូនធម៌​ឱ្យ​សម្លាប់​ប្តី ព្រោះ​ខឹង​យក​លុយ​កូន ដែល​ខំធ្វើការ​នៅ​ប្រទេស​កូរ៉េ​ចំនួន​១២០០០​ដុល្លារ ទិញ​រថយន្ត​ឱ្យ​​រត់​តាក់ស៊ី​ បែរជា​ទៅ​ចិញ្ចឹម​ស្រី​ស្នេហ៍ ហើយ​ថែម​ទាំង​ចុះ​ចោល​ប្រពន្ធ​កូន​ទៀត ៕

  

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង