សមត្ថកិច្ចដើរចាប់ដើរប្រមូលក្រុមលួចមិនរើសមុខ ឃើញអីយកហ្នឹងហ្មង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ជាមុខសញ្ញាដើរបង្កអសន្តិសុខក្នុងមូលដ្ឋាន ដើរលួចរបស់របរមិនរើសមុខប្រទះអ្វីយកនឹង សំខាន់យកទៅលក់អេតចាយបានលុយ គ្រាន់ជក់គ្រឿងញៀន រហូតដល់ពលរដ្ឋព្រួយបារម្មណ៍ពីសុវត្តិភាព ទីបំផុតត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ដើរចាប់ ដើរប្រមូលឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង៤នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ រុន សេត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ។ ទី២ ឈ្មោះ ហេង ដាវីត ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ។ ទី៣ ឈ្មោះ ធី ដារ៉ាឌី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ។ ទី៤ ឈ្មោះ សម្បត្តិ រ៉ាវីត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ សកម្មខាងលួច ទ្រព្យសម្បត្តិ មិនរើសមុខប្រទះអ្វីយកនឹង បង្កអសន្តិសុខក្នុងមូលដ្ឋាន លួចលើកចុងក្រោយកាលពីយប់ថ្ងៃទី២៣ ខែសីហា នៅក្នុងភូមិជង្រុក ត្រូវបានប្រជាពលរដ្ឋ ដឹងប្តឹងសមត្ថកិច្ច ចុះទៅបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនត្រូវបាននាំទៅសាកសួរនិងកសាងសំណុំរឿងនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង