ការដ្ឋានសំណង់ ប៊ូយ៉ុងថោន បានបាក់ស្រុតដី ហើយរាលដាលចូលដល់ផ្លូវសហព័ន្ធរុស្សី(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ចិញ្ចើមផ្លូវសហព័ន្ធរុស្សីជាច្រើនម៉ែត្រត្រង់ចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងប្រឈមមុខទៅនឹងការបាក់ស្រុតជាបណ្តើរៗ ដោយសារការដ្ឋានសំណង់ប៊ូយ៉ុងថោនជីកកាយដីជម្រៅកាន់តែជ្រៅទៅៗ ស្របពេលដែលមានភ្លៀងធ្លាក់ ធ្វើឲ្យហូរច្រោះបាក់ជាបន្តបន្ទាប់ បង្កឲ្យព្រួយបារម្មណ៍តែខាងអាជ្ញាធរថាអត់អ្វីជាដុំកំភួនឡើយ ។

ក្រុមហ៊ុនសំណង់ប៊ូយ៉ុងខាងលើ ជាសំណង់ក្រុមហ៊ុនកូរ៉េ សាងសង់អាគារ ក្នុងគម្រោងអាគារ២២ជាន់ ហើយការដ្ឋានសំណង់ ជីកកកាយដី ជម្រៅជាច្រើនម៉ែត្រចុះទៅក្រោម ទៅតាមគម្រោងសំណង់ ក្បែរស្របនឹងផ្លូវសហព័ន្ធរុស្សី តែដោយសារបច្ចេកទេសសាងសង់ មិនដឹងថាយ៉ាងណានោះទេ ទើបឈានរហូតដល់បំណាក់ស្រុតដល់ផ្លូវសហព័ន្ធរុស្សីបែបនេះ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា សំណង់ខាងលើ ខណៈដែលជីកដីជម្រៅជ្រៅ ដល់មានភ្លៀងធ្លាក់មក ធ្វើឲ្យច្រោះបាក់ដី តាំងពីល្ងាចថ្ងៃទី១៤ ខែសីហាមកម្លេះ ហើយពេលនេះក្រុមហ៊ុនសំណង់ យករនាំង មកបិតបាំងមកដល់លើផ្លូវសហព័ន្ធរុស្សីទៀតហើយ ជៀសវាងទទួលរងការរិះគន់ច្រើនពេក ។

បើតាមមេការកម្មករសំណង់ការដ្ឋានប៊ូយ៉ុង មួយរូបបានប្រាប់ឲ្យដឹងថា សំណង់ខាងលើ សាងសង់អាគារកំពស់២២ជាន់ ហើយជីកដីជាច្រើនម៉ែត្រចុះក្រោមនោះ ដើម្បីបុកគ្រឹះ តែធ្វើមិនទាន់ហើយផង ភ្លៀងធ្លាក់ ខ្លាំងធ្វើឲ្យទឹកហូរច្រោះបាក់រហូតដល់ចិញ្ចើមផ្លូវសហព័ន្ធរុស្សីរបងថ្មជាច្រើនម៉ែត្រតែម្តង ។

តែបើតាមអាជ្ញាធរខណ្ឌសែនសុខវិញ បានប្រាប់អ្នកសារពត៌មានឲ្យដឹងថា បញ្ហាខាងលើ ពាក់ព័ន្ធទៅនឹងសាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការ ទេអាជ្ញាធរខណ្ឌគ្រាន់តែទៅពិនិត្យមើល រាល់ថ្ងៃ រាល់បញ្ហាប៉ះពាល់ឬយ៉ាងណានោះរាយការណ៍បន្តទៅសាលារាជធានីភ្នំពេញ ពោលការងារហួសពីសមត្ថកិច្ច អាជ្ញាធរខណ្ឌហើយ។ តែបើតាមប្រជាពលរដ្ឋ អ្នកធ្វើដំណើរឆ្លងកាត់ កំណាត់ផ្លូវសហព័ន្ធរុស្សី ក្រោយពីប្រទះឃើញ ការបិទបាំង ហំុព័ទ្ធរនាំង កៅស៊ូតង់ ហៀរសឹងមកដល់ពាក់កណ្តាលផ្លូវសហព័ន្ធ ម្នាក់ៗសុទ្ធតែយល់ច្រឡំថា ត្រង់ចំណុចខាងលើ គេហុំព័ទ្ធ បិទបាំងលេងល្ងោនលក់សំបុត្រ តែបើចុះសាកសួរ លួចអើតមើល ទើបដឹងថា បាក់ស្រុតដីទៅវិញ ។ តាមលោក បុិល កុសល អភិបាលខណ្ឌសែនសុខ មានប្រសាសន៍ឆ្លើយតបជាមួយអ្នកសារពត៌មាននៅព្រឹកថ្ងៃទី១៦ ខែសីហា នេះថា គ្មារឿងអ្វីធំដុំនោះទេ ក្រុមការងារ សាលាខណ្ឌរបស់លោកចុះមើលជាប្រចាំ ហើយក៏បានរាយការណ៍ទៅសាលាក្រុងហើយដែរ ជុំវិញបាក់ស្រុតដី ចិញ្ចើមផ្លូវ ហើយខាងក្រុមហ៊ុនក៏ កំពុងជួសជុលឡើងវិញដែរ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង