ដើមហេតុដែលនាំឲ្យកើតវាលសមុទ្រខ្សាច់នៅលើផែនដី


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កាលពីអតីតកាល ពេលដែលព្រះអាទិទេពទើបនឹងបង្កើតភពផែនដី ភពផែនដី​​ទាំងមូលមានសភាពស្រស់បំព្រង ពោរពេញទៅដោយព្រៃព្រឹក្សា​បុប្ផាចម្រុះពណ៏ផ្សេងៗ មានល្បាក់ទឹកជ្រោះធំៗស្រស់ស្អាតគួរជាទី​មនោរម្យមានឆ្នេរខ្សាច់រាបស្មើសក្បុស។ បន្ទាប់មកទើបអាទិពេទបង្កើតមនុស្សឡើង។

ពេលបង្កើតមកមិនបានប៉ុន្មាន មនុស្សក៏នាំគ្នាប្រព្រឹត្តអំពើ​អាក្រក់កាន់តែច្រើនទៅៗ ព្រោះគេគិតថា អ្វីដែលខ្លួនប្រព្រឹត្ត វានឹងមិនបានប៉ះពាល់អ្វីដល់ខ្លួនវិញនោះឡើយ ទើបព្រះអាទិទេពទ្រាំលែងបាន ក៏សម្រេចព្រះទ័យ​យាងចេញមកដាស់តឿនដល់ពួកមនុស្សទាំងនោះថា« អស់មនុស្សលោកទាំងឡាយ ចាប់ពីពេលនេះតទៅ យើងនឹងដាក់ទោសដល់ពួកអ្នក ប្រសិនបើអ្នកធ្វើខុស ប្រព្រឹត្តអំពើអាក្រក់សាមាន្យយើងនឹងឲ្យ​គ្រាប់ខ្សាច់ធ្លាក់មកម្ដងមួយគ្រាប់ៗ»។ មានបន្ទូលចប់ហើយ ព្រះអង្គក៏យាងត្រឡប់ទៅវិញទៅ ប៉ុន្តែពាក្យព្រមានរបស់អាទិទេពមិនបាន​ធ្វើឲ្យពួកមនុស្សកោតខ្លាចអ្វីឡើយ។ ពួកគេគិតថា ត្រឹមតែគ្រាប់ខ្សាច់មួយគ្រាប់ វានឹងមិនបង្កឲ្យមាន​គ្រោះអន្តរាយអ្វីប៉ុន្មានទេ ហេតុនេះហើយទើបគេពុំមានការភ័យខ្លាចអ្វី ហើយនៅតែបន្តព្រឹកអំពើ​អាក្រក់រហូតមកដល់សព្វថ្ងៃ។

ពេលវេលាវាចេះតែកន្លងទៅមុខជាលំដាប់ៗ គ្រាប់ខ្សាច់ក៏ចេះកើនច្រើនឡើងជា​បន្តបន្ទាប់រហូតដល់ក្លាយទៅជាសមុទ្រខ្សាច់ជាច្រើនកន្លែងហើយលាតសន្ធឹងលើផ្ទៃដីធំធេង​ដូចសព្វថ្ងៃនេះទៅ។
(“ អំពើអាក្រក់ធំៗ កើតពីអំពើ អាក្រក់តូចៗបន្តិចម្ដងៗ “)

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង