មូលហេតុដែលបង្ករអោយ រដូវរបស់នារីៗរាំង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភាគច្រើន មនុស្សស្រីតែងតែ ជួបបញ្ហារាំងរដូវ ដែលជាទុកកង្វល់ដ៏ធំមួយ ពីព្រោះប្រសិនបើរដូវស្រ្តី មកមិនទៀងនោះទេ អាចធ្វើអោយ ប៉ះពាល់ដល់សុខភាព និងសម្រស់ផងដែរ។ ដូច្នេះថ្ងៃនេះប្រិយមិត្ត នឹងយល់ដឹងបន្ថែម ពីមូលហេតុអ្វីដែលធ្វើអោយ រាំងរដូវបាន៖

១) ធុញធប់៖ បញ្ហាធុញធប់ក្នុងអារម្មណ៍ ក៏អាចប៉ះពាល់ទៅដល់វដ្តរដូវដែរ ពីព្រោះនៅពេលអារម្មណ៍អ្នក តប់ប្រមល់ធ្វើអោយ សារធាតុអ័រម៉ូន ធ្លាក់ចុះ។ ប្រសិនបើអ្នកដឹងខ្លួនថា ប៉ុន្មានរយៈនេះអ្នក មានអាការៈធុញធប់ និងរដូវអ្នកមិនធ្លាក់ទៀតនោះ អ្នកប្រញាប់ទៅជួបជាមួយគ្រូពេទ្យ ដើម្បីអាចជួយដល់អ្នកបាន។

២) ជម្ងឺ៖ ចំពោះជម្ងឺក្នុងរយៈពេលខ្លី រឺក៏វែងក៏ដោយ ក៏វាធ្វើអោយកត្តាមករដូវ ត្រូវពន្យាពេល ឬក៏ត្រូវបានបង្អាក់ផងដែរ។ ដូច្នេះកុំមានការ ព្រួយបារម្ភអ្វីប្រសិន អ្នកកំពុងស្ថិតក្នុងស្ថានភាពមានជម្ងឺ ព្រោះថាអ្នកនឹងមករដូវវិញ នៅប៉ុន្មានខែបន្ទាប់។

៣) ថ្នាំពេទ្យ៖ ប្រសិនបើអ្នក កំពុងព្យាយាមប្រើប្រាស់ថ្នាំពេទ្យ ស្របពេលនោះ រដូវរបស់អ្នក មិនមកទៀតនោះទេ។ ដូច្នេះអ្នកឈប់ប្រើប្រាស់ ថ្នាំពេទ្យ មួយរយៈពេលសិន ដើម្បីអោយ រដូវមកជាធម្មតាវិញ ។ ជាការពិត កត្តាថ្នាំពេទ្យមួយចំនួន ក៏អាចធ្វើអោយ បង្អាក់ការមករដូវបានដែរ។

៤) ធាត់ខ្លាំង៖ ការឡើងទម្ងន់ជា កត្តាមួយធ្វើអោយ វដ្តអ័រម៉ូនបញ្ឈប់បាន។ យ៉ាងណាមិញអ្នក អាចបន្ថយទម្ងន់ខ្លះដើម្បី វដ្តរដូវ មកទៀងទាត់បាន។

៥) ស្គមខ្លាំងពេក៖ បញ្ហាស្គមខ្លាំង ក៏អាចធ្វើអោយរាំងរដូវបានដែរ ដោយសារតែមនុស្សស្រីមួយចំនួន មិនមានសារធាតុចិញ្ចឹម គ្រប់គ្រាន់ ក្នុងអាហារ ធ្វើការហូសកម្លាំង ឬក៏ខំប្រឹងហាត់កីឡាខ្លាំងពេក ដូចជាអ្នកអត្តពលកម្មជាដើម ។

៦) មានផ្ទៃពោះ៖ ចំពោះបញ្ហាមានផ្ទៃពោះ គឺពិតប្រាកដណាស់ រដូវរបស់អ្នកមិនមកជាដាច់ខាត ។ ដូច្នេះអ្នកអាចពិនិត្យបន្ថែម ជាមួយ ប្រដាប់មើលទឹកនោម និងពិនិត្យឈាមក៏បាន ប្រសិនបើអ្នក មិនច្បាស់ថាមានផ្ទៃពោះ ពិតឬអត់នោះ។

កត្តាទាំង៦ចំនុចនេះ ជាមូលហេតុធ្វើអោយ រាំងរដូវបាន ដូច្នេះនារីគ្រប់រូបៗ គួរតែយល់ដឹងបន្ថែមពីបញ្ហាទាំងអស់នេះ។

ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង