បានកាម៉េរ៉ាសុវត្ថិភាព! ចាត់កម្លាំងឲ្យយាមរោងចក្រ ដូចឲ្យទៅលួច(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ សន្តិសុខយាមរោងចក្រ៦ជាន់ចំនួន២នាក់ ត្រូវបានខាងក្រុមហ៊ុនចាប់ឃាត់ខ្លួន ប្រគល់ឲ្យប៉ូលីស បន្ទាប់ពីជនសង្ស័យទាំង២នាក់រួមគំនិតគ្នា លួចមួករបស់រោងចក្រ ចំនួន១មុឺនមួកឯនោះ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងរោងចក្រ ហើយត្រូវបានក្រុមហ៊ុនស្រាវជ្រាវ ឆែកកាម៉េរ៉ាសុវត្តិភាពឃើញ ស្គាល់មុខ ទើបនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ឃាត់ខ្លួនបាន ហើយនៅវេលាម៉ោង២រសៀល នាំបញ្ជូនទៅប្រគល់ឲ្យប៉ុស្តិ៍ចោមចៅ។

ជនសង្ស័យទាំង២នាក់ សង្ស័យលួចទ្រព្យសម្បត្តិរោងចក្រ ទី១ ឈ្មោះ ចិន ហម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនCGS ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅ ស្រុកទ្រាំង ខេត្តតាកែវ។ ទី២ ឈ្មោះ បៀន សុចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុន CGS ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅ ភូមិព្រែកតាឌួង ឃុំព្រែកគន្លង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ផ្អែកទៅលើដើមបណ្តឹង នាយកគ្រប់គ្រងរោងចក្រ ៦ជាន់ ប្តឹងចោទប្រកាន់ទៅលើជនសង្ស័យ ទាំង២នាក់ ជាសន្តិសុខយាមប្រចាំរោងចក្រខាងលើ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧កន្លងមក បានចូលទៅលួចមួករបស់រោងចក្រ បាត់អស់ចំនួន១មុឺនមួក ហើយត្រូវបានក្រុមហ៊ុន ធ្វើការស្រាវជ្រាវ ពិនិត្យឆែកតាមរយៈកាមេរ៉ាសុវត្តិភាព ស្គាល់មុខ ជនសង្ស័យ លុះរហូតដល់ ព្រឹកថ្ងៃទី០៨ ខែសីហា នេះក្រុមហ៊ុន តាមចាប់ខ្លួន ជនសង្ស័យទាំង២នាក់ សាកសួរនៅផ្នែករដ្ឋបាល រហូតដល់ វេលាម៉ោង២រសៀល ថ្ងៃដដែលនេះទើបនាំខ្លួន ទៅប្រគល់ឲ្យប៉ូលីសប៉ុស្តិ៍ចោមចៅ ចាត់ការទៅតាមផ្លូវច្បាប់។

តាមការសារភាព ជនសង្ស័យ បានឲ្យដឹងថា ខ្លួនពិតជាលួចមួករបស់ក្រុមហ៊ុនប្រាកដមែន ក្នុងរូបភាព ម្នាក់ជាអ្នកចូលទៅច្រកបាវ ម្នាក់ចាំជញ្ជូនចេញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបាន នគរបាលឃាត់ខ្លួន តាមបណ្តឹងភាគីដើមបណ្តឹង កសាងសំណុំរឿងនៅប៉ុស្តិ៍ចោមចៅ ដើម្បីបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌចាត់ការបន្ត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង