នាំមកជូនដោយ៖

វិធីធម្មជាតិទាំង ១០ជួយព្យាបាលរង្វង់ភ្នែកខ្មៅ និងហើម


ទំហំអក្សរ៖ S M L

ស្បែកដែលនៅ ជុំវិញភ្នែករបស់អ្នក គឺមានសភាពស្តើង ដូច្នេះហើយវាសំខាន់ណាស់ សំរាប់ការយកចិត្តទុកដាក់ ថែរក្សាភ្នែករបស់អ្នក ជារៀង រាល់ថ្ងៃ។  តើអ្នកដឹងទេថា អ្វីដែលមនុស្សនៅជុំវិញ អ្នកមើលមុនគេ គឺមុខរបស់អ្នក។ ហើយប្រសិនបើ រង្វង់ភ្នែកអ្នកខ្មៅ ឫ ក៏ ហើម នោះអ្នក ប្រហែលជាមិនអាច មានទំនាក់ទំនងល្អ តាមរយៈខ្សែភ្នែកជាមូយ អ្នកដទៃ បានឡើយ។ ប៉ុន្តែអ្នកមិនចាំបាច់ ព្រួយបារម្ភទៀតទេ ពីបញ្ហានេះ ព្រោះថា យើងមានវិធីសាមញ្ញខាងក្រោម ដែល អាចជួយព្យាបាល រង្វង់ភ្នែកខ្មៅ និង ហើម បានយ៉ាងមានប្រសិទ្ធភាព៖

១.កញ្ចប់តែត្រជាក់ ៖ វិធីល្អបំផុតគឺ ដាំទឹកអោយពុះ ហើយចាក់ទឹកពុះនោះ ទៅលើតែកញ្ចប់ សមល្មមដែល អាចធ្វើអោយវាសើម។ បន្ទាប់មកអ្នក អាចយកវាទៅដាក់ ក្នុងទូទឹកកក ទុកអោយត្រជាក់ រូចយកវាមក ដាក់លើរង្វង់ភ្នែករបស់អ្នក ។

២.ដំឡូងបារាំង ៖ តើអ្នកជឿទេថា ដំឡូងបារាំង គឺមានប្រយោជន៍ សំរាប់ភ្នែករបស់លោកអ្នក។ ក្នុងដំឡូងបារាំង មានសារធាតុ អង់ស៊ីម ម្យ៉ាងដែល ធ្វើអោយស្បែក របស់អ្នក មានពន្លឺ និង កាត់បន្ថយរង្វង់ខ្មៅ នៃភ្នែករបស់អ្នក បានទៀតផង។ ហើយបើអ្នក ចង់កាត់បន្ថយ ការហើមក្រោមភ្នែក កាន់តែមានប្រសិទ្ធភាព ទៀតនោះ គឺយកវាទៅដាក់ ក្នុងទូទឹកកក អោយត្រជាក់សិនចាំ យកមកដាក់លើភ្នែក។ ម្យ៉ាងវិញទៀត អ្នកអាចយក វាទៅកិនអោយមត់ ហើយ យកមកដាក់លើភ្នែក រយៈពេល ៣០ នាទី មុនពេលដែលអ្នក លាងវាចេញ។

៣. ទឹកផ្កាកុលាប ៖  ទឹកផ្កាកុលាប មានសារធាតុម្យ៉ាងដែល អាចប្រឆាំងនឹងការរលាក មិនតែប៉ុណ្ណោះទេ វាក៏មានវីតាមីន A និង C ដែលមាន អត្ថប្រយោជន៍ ដល់សុខភាពស្បែកទៀតផង។ អ្នកអាចយកកន្សែង ទៅដាក់ក្នុងទឹកផ្កាកុលាប រួចយកមកដាក់ លើភ្នែក របស់អ្នក រយៈពេល ១០ នាទី។ អ្នកមិនចាំបាច់បារម្ភ ពីការស្វែងរកទឹក ផ្កាកុលាបទេ គឺគ្រាន់តែដាំទឺក អោយពុះ រួចយក ស្រទាប់ផ្កាកុលាប ដាក់ទៅក្នុងទឹកពុះ បន្ទាប់មកប ន្ថយភ្លើងបន្តិច រង់ចាំដល់ស្រទាប់ ផ្កាកុលាបនោះ អស់ពណ៍ បន្ទាប់មកយក វាទៅដាក់នៅកន្លែងត្រជាក់។

៤.អំបិល ៖ នេះគឺជាវិធីដែល សាមញ្ញបំផុត ដោយអ្នកគ្រាន់តែ យកអំបិល កន្លះស្លាបព្រាតែ ដាក់ចូលទៅក្នុងទឹកមួយលីត្រ។ បន្ទាប់មកយក កន្សែងស្អាត យកទៅដាក់ចូល ក្នុងទឹកអំបិល ហើយយក វាមកបិទលើ ភ្នែករបស់អ្នក យ៉ាងតិចអោយ បាន១០នាទី។ ពីព្រោះតែអំបិល នឹងស្រូបយកទឹក ចេញពីស្បែករបស់អ្នក ដូច្នេះ វាអាចកាត់បន្ថយ អាការៈហើមភ្នែក បានយ៉ាងមានប្រសិទ្ធភាព។ ហើយប្រសិនបើអ្នក ចង់បិទវាច្រើនជាង ១០ នាទីនោះ ក៏គ្មានបញ្ហាអ្វីដែល គឺគ្រាន់តែប្តូរកន្សែងជាថ្មី តែប៉ុណ្ណោះ។

៥. បន្ទាលកន្ទុយក្រពើ៖ បន្ទាលកន្ទុយក្រពើ ក៏អាចជួយកាត់បន្ថយ ការហើមក្រោមភ្នែក របស់អ្នកបានដែរ។ អ្នកអាចយកវា យកបិទលើភ្នែក របស់អ្នកជារៀងរាល់ថ្ងៃ ឬ ក៏ ២ ទៅ ៣ ដងក្នុង មួយសប្តាហ៍ ក៏បានដែរ។ ហើយជាពិសេសនោះ អ្នកអាចបិទវា មុនពេលគេង កាន់តែ មាន ប្រិសិទ្ធភាព។

៦. ទឹកក្រូច៖ វាប្រហែលជាអោយ អ្នកចំនាយពេលបន្តិចហើយ ប៉ុន្តែវាមានប្រសិទ្ធភាព ដោយអ្នកគ្រាន់តែលាយ ទឹកក្រូចនឹង គ្លីសេរីន ឫ ក៏ ជែលឡាទីនបន្តិច រួចយក វាមកបិទក្រោមភ្នែក ៣ ទៅ ៤ ដង ក្នុងមួយសប្តាហ៍ ដោយទុក អោយវានៅរហូតដល់ ៣ ទៅ បូនម៉ោង ឬ ក៏ ១ យប់ ចាំលាងវាចេញ។

៧. ផ្លែស្តរបឺរី ៖ ក្នុងផ្លែស្តបឺរី មានអាស៊ីដម្យ៉ាង ដែល មានប្រិសិទ្ធភាព បំផុតសំរាប់ ព្យបាលស្បែកជ្រៀវជ្រួញ និង កាត់បន្ថយការហើម នៅក្រោមភ្នែក។ អ្នកអាចយក ស្តរបឺរី ទៅដាក់ក្នុងទឹកកក រួចយកវា កាត់ជាជំនិតៗ បន្ទាប់មក យកវាទៅបិទនៅលើភ្នែក អោយបាន ២ ទៅ ៣ នាទី។ វិធីនេះ មិនត្រឹមតែលឿនទេ ថែមទាំំង មានប្រសិទ្ធភាពទៀតផង សំរាប់អ្នកដែល មិនមានពេលវេលាច្រើន។

៨.ប្រេងអាល់ម៉ុន ៖ ប្រេងអាល់ម៉ុន គឺជាប្រេងដែលមាន ប្រសិទ្ធភាពខ្ពស់ បំផុតក្នុងការ ព្យាបាល រង្វង់ភ្នែកខ្មៅ។ អ្នកអាចធ្វើប្រេង អាល់ម៉ុននេះ ដោយ យកគ្រាប់អាល់ម៉ុន ទៅកិន រួចលាយជាមួយនឹង ទឹកដោះគោ ឫ ក៏អ្នកអាចទិញ នៅតាមផ្សារទំនើប ហើយលាយវាជាមួយ នឹង សូដា ដើម្បីបង្កើតជា សារធាតុខាប់បន្តិច រួចយក វាទៅបិទលើភ្នែក នៅពេលយប់ ជាការស្រេច។

៩. ជីអង្កាម៖ អ្នកអាចយកជីអង្កាម ពីរបីសន្លឹក ដោយកាត់វាទៅជាតូចៗ ព្រោះតែ ជីអង្កាមនេះ អាចធ្វើអោយ កាត់បន្ថយការហើម និង ភាពខ្មៅស្រអាប់ ក្រោមភ្នែក បានយ៉ាងមានប្រសិទ្ធភាព ដោយអ្នកគ្រាន់តែ បិទវានៅលើភ្នែក របស់អ្នកត្រឹមតែ ៥ នាទី ប៉ុណ្ណោះ។

 

១០. ផ្លែត្រសក់ ៖ អ្នកគ្រប់គ្នាប្រហែលជា បានដឹងហើយថា ការយកចំនិតត្រសក់ មកបិទលើភ្នែក អាចជួយកាត់បន្ថយ ការហើម និង ខ្មៅនៃ រង្វង់ភ្នែក ប៉ុន្តែអ្នក ប្រហែលជាមិនដឹងពី វីធីដ៏មាន ប្រសិទ្ធភាព មួយទៀតទេ។ វិធីនេះគឺ ដោយយកត្រសក់ទៅកិន អោយមត់ រួចយកមកបិទ លើភ្នែករបស់អ្នក អោយបានរយៈពេល ១៥ នាទី មុនពេល ដែលអ្នកលាងវាចេញ។

ទាំងនេះគឺជា វិធីសាមញ្ញទាំង ១០ យ៉ាង ក្នុងការព្យាបាល ការហើម និង ភាពខ្មៅក្រោមភ្នែក។ តើប្រិយមិត្តបានសាកល្បងអនុវត្តន៍ ហើយឬនៅ?

ប្រភព ៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង