បេីតាមដឹង ពេជ្រ សោភា ជិតចេញរឿងខ្លីថ្មី បេីនិយាយពីឈ្មោះវិញឡើងប្លែក
ថ្ងៃព្រហស្បតិ៍ 28 មិថុនា 2018 ប្រភេទអត្ថបទ៖ កម្សាន្ត
តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសគឺអ្នកនាង ពេជ្រ សោភា ត្រៀមនឹងចេញរឿងខ្លីថ្មីឆាប់ៗនេះ បេីតាម Treaser មិនដល់ ១នាទី ដែលបានបង្ហោះតាមហ្វេសបុកផេក Citra Cambodia កាលពីសប្តាហ៏មុននេះ ។
តាមរយះវីដេអូដែលបានបង្ហោះ តារាចម្រៀងស្រីរូបនេះ ទំនងជាដេីតួរ សិស្សសាលាដែលមានឈ្មោះថា ស្រីពៅ ហៅក្រមួន ថែមទាំងមានមិត្តភ័ក្ត២នាក់ទៀត ឈ្មោះថា អាកា នឹង អានី ។
សម្រាប់ស្នាដៃថ្មីនេះដែល ក៏មានអ្នកគាំទ្រជាច្រេីនកំពុងទន្ទឹងរង់ចាំមេីល Full MV ដើម្បីចង់ដឹងថាអ្នកនាង ពេជ្រ សោភា ម្តងនេះដើរតួ បែបណា និងខុសពីមុនយ៉ាងដូចម្តេចខ្លះ?
បេីចង់ដឹងឪកាន់តែច្បាស់ សូមមេីលវីដេអូខាងក្រោមនេះ៖
មតិលើបញ្តាញសង្គម Facebook