សមត្ថកិច្ចដាក់ផែនការធំទៀតហើយ ភ័យខ្លួនហើយចំពោះអ្នកចូលចិត្តប្រព្រឹត្តិខុសច្បាប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ លោកវរសេនីយ៍ ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌ ទទួលផែនយុត្តិធម៌ បញ្ជាក់អោយដឹងថា គោលដៅធំរបស់កម្លាំងសមត្ថកិច្ចក្នុងការដាក់គោលដៅត្រួតពិនិត្យនៅពេលនេះ គឺការពិនិត្យមើលលើអាវុធដែលខុសច្បាប់ ឬប្រើប្រាស់ក្នុងគោលដៅប្រព្រឹត្តិបទល្មើសអ្វីមួយ ពិសេសក្រុមជនសង្ស័យមួយចំនួនពាក់ព័ន្ធនឹងអំពើ ដែលផ្ទុយនឹងច្បាប់ ដូចជាមុខសញ្ញា លួច ឆក់ ឬចោរកម្មផ្សេងៗ ។

បន្ថែមពីនោះ កម្លាំង ក៏បានត្រួតពិនិត្យ លើការបើកបរល្មើសច្បាប់ ពីសំណាក់យានយន្តយានជំនិះ ក៏ដូចជាការមិនបានបំពាក់នូវឧបករណ៍ត្រឹមត្រូវមួយចំនួនផងដែរ ដោយក្នុងនោះកម្លាំងជំនាញមិនបានធ្វើការផាកពិន័យអ្វីលើពួកគាត់ឡើយ គ្រាន់តែធ្វើការអប់រំណែនាំ អោយពួកគាត់ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជៀសវៀងការធ្វើអ្វីផ្ទុយទៅនឹងច្បាប់ ។

សូមបញ្ជាក់ថា ជាលទ្ធផល នៃការត្រួតពិនិត្យ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៧នាក់ ក្នុងនោះ២នាក់ពាក់ព័ន្ធនឹងគ្រេឿងញៀន និង៥នាក់ទៀត សង្ស័យពាក់ព័ន្ធអំពើរចោរកម្ម ព្រោះឆែកឆេរមានឧបករណ៍ពាក់ព័ន្ធមួយចំនួន ។ ការឃាត់ខ្លួនពួកគេធ្វើឡើង កំឡុងពេលពួកគេជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យខាងលើ ដោយដកហូតបានម៉ូតូសរុប៣គ្រេឿង ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង