វិធីសាស្រ្ត​៩យ៉ាង ការពារ និងព្យាបាល ជំងឺមហារីក ក្រពេញព័ទ្ធ បំពង់នោមបុរស


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្រពេញព័ទ្ធបំពង់នោមបុរស គឺជាក្រពេញដ៏តូចមួយ ដែលស្ថិតនៅក្រោម ប្លោកនោម ហើយទំហំរបស់វា នឹងរីកធំទៅតាមអាយុ និងអាចបង្ក ឲ្យមានការឈឺចាប់ នៅពេលនោម។ ទោះជាយ៉ាងណា ជំងឺមហារីក ក្រពេញព័ទ្ធបំពង់នោមបុរសនេះ មិនមែនកើតឡើង ដោយសារតែ ការរីកធំរបស់វានោះទេ ប៉ុន្តែវាកើតឡើង នៅពេលដែលកោសិកា នៅក្នុងក្រពេញនោះ មានការប្រែប្រួល ដែលមិនអាចគ្រប់គ្រងបាន។

ខាងក្រោមនេះ គឺជាប្រភេទអាហារ ដែលអាចទប់ស្កាត់ និងការពារ ជំងឺមហារីក ក្រពេញព័ទ្ធបំពង់នោមបុរសបាន៖

១. ខ្ញី៖

– ខ្ញី គឺជាថ្នាំរុក្ខជាតិ ដែលមានប្រសិទ្ធិភាពជាងគេ ហើយឬសរបស់វា អាចជួយទប់ស្កាត់ ការរីករាលដាលនៃជំងឺ និងជួយការពារអ្នកពី ជំងឺមហារីក ក្រពេញព័ទ្ធបំពង់នោមបុរសនេះផងដែរ

– ការទទួលទានខ្ញី គឺមានផលល្អសម្រាប់អ្នកជំងឺ មានអាការៈធ្ងន់ធ្ងរ ដែលទទួលការព្យាបាល ដោយគីមីផងដែរ

– លោកអ្នកអាចទទួលទាន ទឹកខ្ញីស្រស់តែម្តង ឬក៏អាចលាយជាមួយ ទឹកឃ្មុំក៏បាន

២. ប៉េងប៉ោះ៖

– ប៉េងប៉ោះ ផ្ទុកទៅដោយ សារធាតុដែលប្រឆាំងនឹង ជំងឺមហារីក ហើយសារធាតុទាំងនោះ នឹងជួយការពារ ការរីករាលដាល នៃជំងឺផងដែរ

៣. ផ្លែទទឹម៖

– អ្នកវិទ្យាសាស្ត្រ បានរកឃើញថា នៅក្នុងផ្លែទទឹមមានសារធាតុ ដែលអាចជួយព្យាបាល ជំងឺមហារីក ក្រពេញព័ទ្ធបំពង់នោមបុរសនេះបាន ហើយវាក៏អាចការពារ ពីជំងឺមហារីកផ្សេងៗ បានផងដែរ។

– សារធាតុ ដែលមាននៅក្នុងផ្លែទទឹម ក៏អាចទប់ស្កាត់ ការរីករាលដាល នៃកោសិកាមហារីក ដោយគ្រាន់តែ ទទួលទានទឹកទទឹមជាប្រចាំ។

៤. គ្រាប់ល្ពៅ៖

– គ្រាប់ល្ពៅ ផ្ទុកទៅដោយ ជាតិស័ង្កសី ដែលអាចជួយ ពង្រឹងភាពស៊ាំ របស់រាង្គកាយ

– លោកអ្នកគ្រាន់តែ បកសម្បកចេញ ហើយទទួលទានវាឆៅតែម្តង ឬក៏អាចយកទៅឆុង ធ្វើជាតែក៏បាន ប៉ុន្តែត្រូវច្របាច់វាសិន រួចយកទៅដាំ ជាមួយទឹក អាចប្រើវាជាទឹកពិសារ ជារៀងរាល់ថ្ងៃ រឹតតែប្រសើរ។

 

៥. អាហារដែលធ្វើពីសណ្តែកសៀង៖

– អាហារដែលធ្វើពីសណ្តែកសៀង បានផ្ទុកនូវសារធាតុម្យ៉ាង ដែលអាចជួយ ឲ្យឈាមដំនើរការឈាម នៅក្នុងក្រពេញ និងទប់ស្កាត់ការរីលរាលដាល នៃកោសិកាមហារីក

– ជាអាហារដែលមានឥទ្ធិពល យ៉ាងខ្លាំងក្នុងការ ព្យាបាលជំងឺមហារីក ក្រពេញព័ទ្ធបំពង់នោមបុរសនេះ។

៦. វីតាមីនដេ (Vitamin D)៖

– បើតាមការពិសោធន៍ បានបញ្ជាក់ថាសារធាតុ ដែលមាននៅក្នុងវីតាមីនដេ (Vitamin D) អាចជួយទប់ស្កាត់មិនឲ្យមាន ជំងឺមហារីក ក្រពេញព័ទ្ធបំពង់នោមបុរស

– គ្រាប់ធញ្ញជាតិ គឺជាប្រភពវីតាមីនដេ(Vitamin D) ដ៏ល្អបំផុត ហើយពន្លឺព្រះអាទិត្យ ក៏ជាប្រភពនៃវីតាមីនដេ(Vitamin D) នេះផងដែរ។

៧. តែបៃតង៖

– តែបៃតង ផ្ទុកទៅដោយសារធាតុ ដែលទប់ស្កាត់ការរីករាលដាល និងការកើតឡើង នៃកោសិកាមហារីក

– នៅប្រទេសជប៉ុន ដែលជាប្រទេសសម្បូរ ទៅដោយតែបៃតងនោះ មានអាត្រាអ្នកកើត ជំងឺមហារីក ក្រពេញព័ទ្ធបំពង់នោមបុរស តិចជាងសហរដ្ឋអាមេរិក ដល់ទៅ៦៧%។

៨. អាស៊ីតខ្លាញ់ អូមេហ្គា៣៖

– ការបរិភោគអាហារដែលមាន ជាតិអាស៊ីតខ្លាញ់ អូមេហ្គា៣ ខ្ពស់ដូចជា គ្រាប់កម្បាស និងខ្លាញ់ត្រីជាដើម អាចជួយកាត់បន្ថយ ឥទ្ធិពលរបស់ ជំងឺមហារីក ក្រពេញព័ទ្ធបំពង់នោមបុរសបាន។

៩. អាហារដែលគួរ ជៀសវាង៖

កាត់បន្ថយ អាហារដែលសម្បូរ ទៅដោយជាតិខាបូហៃដ្រេត ហើយបែរមកទទួលទាន ផ្លែឈើ និងបន្លៃពត៌បៃតងវិញ និងជៀសវាង ពិសារគ្រឿងស្រវឹង។

ចាប់ផ្តើមផ្លាស់ប្តូរ របបអាហារ មកទទួលទានអាហារ តែមានជីវជាតិ និងវីតាមីន ទាំងអស់ខាងលើនេះ ដើម្បីទទួលបាននូវ ការការពារ និងការព្យាបាល ជំងឺមហារីក ក្រពេញព័ទ្ធបំពង់នោមបុរស បានឆាប់រហ័ស។

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង