អាហារពេលព្រឹកទាំង៥មុខ ដែលយើងគួរជៀសវាង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តើអ្នកដឹងទេថា អាហារពេលព្រឹកពិតជាសំខាន់ សម្រាប់សរីរាង្គរបស់អ្នក ខ្លាំងណាស់ ប្រសិនបើអ្នកមិនសូវអើពើ ឬ មិនសូវបានបរិភោគ អាហារពេលព្រឹកទេនោះ វាអាចធ្វើអោយប្រព័ន្ធការពាររាងកាយអ្នក ចុះខ្សោយបាន។ យ៉ាងណាមិញ ចំពោះអាហារពេលព្រឹកមួយចំនួន ក៏អាចប៉ះពាល់ដល់សុខភាពអ្នកផងដែរ ដូច្នេះចំនុចខាងក្រោម នឹងបង្ហាញអ្នក ពីរបបអាហារ ដែលអ្នកគួរជៀសវាងនៅពេលព្រឹក៖

១) សាច់ខ្លាញ់បីជាន់ រឺសាច់ក្រក៖ របស់ទាំងនេះ សម្បូរទៅដោយសារធាតុខ្លាញ់ច្រើន ដែលអាចអោយអ្នកធាត់បាន។ ជាការពិត តាមការ ស្រាវជ្រាវ សាច់បីជាន់ដែលអ្នក បានយកវាធ្វើជាអាហារ ពេលព្រឹកនោះ អាចនឹងធ្វើឲ្យអ្នក ប្រឈមមុខជាមួយជម្ងឺមហារីកបាន ដោយសារតែវា សម្បូរជាតិខ្លាញ់ច្រើនពេក។


២) ជាតិផ្អែមខ្លាំង៖ ដូចអ្នកដឹងស្រាប់ហើយ ជាតិផ្អែមខ្លាំង មិនល្អចំពោះសុខភាពអ្នកនោះទេ នៅពេលអ្នកបរិភោគជាតិផ្អែម ហូសប្រមាណធ្វើអោយឈាមអ្នកដើរមិនសូវស្រួល។ ដូច្នេះអ្នកគួរផ្លាស់ប្តូរ មកជាបរិភោគជាតិផ្អែមល្មម ទើបជាការប្រសើរសំរាប់សុខភាព។


៣) នំខេក៖ ចំពោះនំខេក មានជាតិផ្អែមខ្លាំងណាស់  ដែលបង្កអោយអ្នក ដុះក្បាលពោះបាន និងឡើងទម្ងន់លឿនទៀតផង។ ប្រសិនបើអ្នក មិនចង់ធាត់លើសកម្រិតទេនោះ គួរតែបន្ថយរឺក៏បញ្ឈប់ ចំពោះការបរិភោគនំខេកពេលព្រឹកនេះ។


៤) នំដូណាត់៖ ភាគច្រើនប្រហែល ជាគ្រប់គ្នាតែងតែបរិភោគនំ ដូណាត់ ជាអាហារពេលព្រឹក ចុះតើអ្នកដឹងទេ ថានំដូណាត់ដែល អ្នកកំពុងបរិភោគ នោះ បានធ្វើអោយសម្ពាធឈាមអ្នកឡើងខ្ពស់។ ដូច្នេះគួរតែ ព្យាយាមជៀសពី ការបរិភោគនំដូណាត់ ប៉ុន្តែបើអ្នកមិនអាច បញ្ឈប់គួរតែបរិភោគត្រឹមបរិមាណទាប បានហើយ មានន័យថាមិនត្រូវបរិភោគនំនេះ ជារៀងរាល់ព្រឹកពេកនោះទេ។


៥) នំបុ័ងតូចៗ៖ គ្រប់គ្នាគិតថា នំបុ័ងជាអាហារពេលព្រឹក ដ៏ល្អបំផុត ប៉ុន្តែតាមការពិត វាសម្បូរជាតិស្ករ ខ្លាញ់ និងប័រ ដែលជាសារធាតុធ្វើទុក្ខទោស ដល់សុខភាពអ្នកយ៉ាងខ្លាំង។


របបអាហារទាំង៥ទាំងនេះ អ្នកគួរតែ ជៀសវាង ក្នុងអាហារពេលព្រឹក ពីព្រោះវាមិនអាចនាំ អោយសុខភាពអ្នក បានល្អប្រសើរនោះទេ។

ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង