នាំមកជូនដោយ៖

ក្មេងប្រុសអាយុ ៤ឆ្នាំឈឺពោះខ្លាំងពេក ពេលទៅឆ្លុះមើលធ្វើឲ្យគ្រូពេទ្យ បើកភ្នែកសព្រាត ឃើញមាន..


ទំហំអក្សរ៖ S M L

ឥណ្ឌា៖ រឿងភ្ញាក់់ផ្អើលបាន កើតឡើងនៅពេលដែលក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ បែរជាមានផ្ទៃពោះ ដោយសារតែទទួល លក្ខខណ្ឌដ៏កម្រមួយ។

ក្មេងប្រុសដែលមកពីភូមិ Kharikabandh ក្នុងតំបន់ Midnapore ខេត្ដ West Bengal បានចាប់កំណើត ដោយភ្ជាប់មក​ជាមួយនឹង គភ៌នៅ ក្នុងពោះរបស់វា។ យ៉ាងណាមិញ ក្មេងប្រុសនេះ ប្រហែលជាមានអាការៈមួយ​ ដែលគេស្គាល់ឈ្មោះថា គភ៌ក្នុងគភ៌ ដែលនេះជាករណីដ៏កម្រមួយ និងមាន តិចជាង១ ក្នុង ចំនោម ៥០០,០០០នាក់ដែល ចាប់កំណើតមក ហើយមាន ២០០ករណី ដែលធ្លាប់ត្រូវបាន គេរាយការណ៍ តាំងពីដើម។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុននេះ ក្មេងប្រុសខាងលើមាន អាការៈ ឈឺពោះ ជាខ្លាំង និងត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ ដែលជាមួយគ្នានោះ ក្រុមគ្រូពេទ្យ យល់ថា ប្រហែលជាក្មេងប្រុសនេះ មានដុំសាច់ ប៉ុន្ដែគ្រូពេទ្យបែរជាភ្ញាក់ផ្អើល និងស្លុត នៅពេលដែលឆ្លុះអេកូ និងស្គេនមក ក៏បង្ហាញថា គភ៌ដែលស្លាប់ បានលូតលាស់ នៅក្នុងពោះ របស់ក្មេងប្រុសនេះ។ តាមរយៈសម្ដី លោកវេជ្ជបណ្ឌិត Shirshendu Giri ដែលជាអ្នកទទួល បន្ទុកធ្វើការ វះកាត់ឲ្យក្មេងប្រុស ខាងលើ បានប្រាប់ឲ្យដឹងថា អំប្រ៊ីយ៉ុងដែលស្លាប់នេះ គឹមាន ដៃ ជើង ក្រចក និងចាប់ផ្ដើមបង្កើតទម្រង់ ក្បាល ដែលនាពេលនេះ ត្រូវបាន យកចេញ ពីក្នុងខ្លួនក្មេងប្រុសនេះ បន្ទាប់ពីការធ្វើការវះកាត់ ក្នុងរយៈពេលយូរម៉ោង។ ក្រោយពីវះកាត់ ក្មេងប្រុសនេះ មានស្ថានភាពល្អប្រសើរ តែស្ថិតនៅក្រោម ការមើលថែយ៉ាងដិតដល់។

គភ៌ក្នុងគភ៌ គឺជាករណីដ៏កម្រមួយ​ ដែលអំប្រ៊ីយ៉ុង ស្ថិតនៅក្នុងខ្លួន បងប្អូនភ្លោះរបស់វា។ ក្នុងដំណាក់កាលដំបូង របស់ស្ដ្រីមានផ្ទៃពោះ ប្រសិនជាស្ដ្រីនោះ ពរពោះកូនភ្លោះ គភ៌មួយក្នុងចំណោមនោះ អាចមាន​សមត្ថភាព ចូលទៅក្នុងគភ៌មួយទៀត តាមរយៈទងផ្ចិត។ នាពេលនោះ វានឹងក្លាយជា ប៉ារ៉ាស៊ីត ដែលអាស្រ័យទៅលើ រាងកាយបងប្អូនរបស់វា ថាតើអាចតស៊ូរស់បាន ឬយ៉ាងណា តែជាធម្មតា វា មិនអាចរស់បាននោះទេ ក្រោយពីចាប់កំណើត ប៉ុន្ដែវាអាចបង្ក ឲ្យមានគ្រោះ ថ្នាក់ដល់ជីវិត បងប្អូនរបស់វា ប្រសិនជាវា នៅរស់​ ដូចជា ករណីក្មេងប្រុសខាងលើនេះ។

(រូបភាពខាងលើ) កាលពីឆ្នាំ ២០១២ មានករណីមួយ ត្រូវបាន គេរាយការណ៍ ដែលបង្ហាញពី ក្មេងស្រីសិស្សសាលា ជនជាតិចិន អាយុ ១១ឆ្នាំម្នាក់ ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ ជាមួយដៃទី៣ និងមានក្បាលដោះ នៅខាងក្រោយខ្នងនាង ហើយនាង ក៏មានអាការៈ គភ៌ក្នុងគភ៌ផងដែរ។ ការលូតលាស់បែបនេះ បានបង្ហាញ ឲ្យដឹងថា បងប្អូនភ្លោះរបស់នាង បរាជ័យ ក្នុងការលូតលាស់ និងបាន រួមបញ្ចូលគ្នាជាមួយនឹង ខ្លួនរបស់នាង៕

ប្រភពពី Dailymail.co.uk

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង