តារាហូលីវូដដ៏វ័យក្មេងទាំង ១២​ រូបនេះនឹងក្លាយជាតារាលំដាប់កំពូលប្រចាំប្រទេសនៅថ្ងៃខាងមុខ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

វិស័យ​ភាពយន្ត​ទូទាំង​ពិភពលោក​ កំពុង​តែ​រីកចម្រើន​មិន​ឈប់ឈរ​ដោយ​សារ​តែ​​ ភាពយន្តបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​សិល្បៈ​កម្សាន្ត។ ដូច្នេះ​ការ​ស្វែង​រក​អ្នក​មាន​ទេពកោសល្យ​ជំនាន់​ថ្មី​គឺ ពិត​ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ក៏​ដូច​ជា​ប្ដូរ​បរិយាកាស​ក្នុង​ការ​កម្សាន្ត​បែប​ភាពយន្ត​ទៅ​រក​រស​និយម​ថ្មីៗ។

នេះ​ជា​បណ្ដា​តារា​វ័យ​ក្មេងៗ​ទាំង​១២​រូប​អ្នក​គួរ​តែ​ស្គាល់៖

១. Letitia Wright

Letitia Wright ល្បី​ខ្លាំង​ដោយ​សម្ដែង​ជា​តួអង្គ Shuri ក្នុង​រឿង “Black Panther” និង “Avengers: Infinity War”។ តារា​សម្ដែង​សញ្ជាតិ​អង់គ្លេស​រូប​នេះ មាន​វ័យ​២៥​ឆ្នាំ​​ហើយ​ក៏​បាន​សម្ដែង​នៅ​ក្នុង​វគ្គ​មួយ​នៃ​សេរី​រឿង​ភាគ​ល្បី “Black Mirror” ផង​ដែរ។

២. Tom Holland

ក្នុង​វ័យ​២២​ឆ្នាំ​ Tom Holland បាន​សម្រេច​ការងារ​ជា​ច្រើន​ក្នុង​វិស័យ​ភាពយន្ត​ នឹក​ស្មាន​មិន​ដល់។ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​រឿង “Captain America: Civil War” កាល​ពី​ឆ្នាំ​២០១៦ តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ​ Spider-Man តារា​សម្ដែង​សញ្ជាតិ​អង់គ្លេស​​រូប​នេះ​កាន់​តែ​មាន​ឈ្មោះ​ល្បីល្បាញ​កាន់​តែ​ខ្លាំង​ឡើង​ មិន​ធម្មតា។

៣. Cameron Monaghan

តារា​សម្ដែង​សញ្ជាតិ​អាមេរិក​រូប​នេះ ចាប់​ផ្ដើម​មាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ Jeremiah Valeska នៅ​ក្នុង​រឿង​ភាគ “Gotham”។ តារា​សម្ដែង​វ័យ​ ២៤​ឆ្នាំ​រូប​នេះ​កំពុង​តែ​ត្រូវ​ប៉ាន់​ខ្លាំង ដោយ​បាន​ត្រូវ​គេ​ជ្រើស​រើស​ឲ្យ​សម្ដែង​ក្នុង​រឿង​​ថ្មីៗ​ជា​ច្រើន​នៅ​ហូលីវូដ។

៤. Timothée Chalamet

 Timothée ចាប់​ផ្ដើម​ល្បី​ខ្លាំង​ក្រោយ​សម្ដែង​ជា​តួអង្គ Elio ក្នុង​រឿង “Call Me By Your Name”។ តារា​សម្ដែង​វ័យ​២៣​ឆ្នាំ​សញ្ជាតិ​អាមេរិក​ ក៏​ជាប់​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​អូស្ការ​ទៀត​ផង​ តាម​រយៈ​ការ​សម្ដែង​ភាព​យន្ត​​​នេះ​។ ពេល​នេះ Timothée កំពុង​តែ​សម្ដែង​ក្នុង​គម្រោង​ភាពយន្ត​ថ្មីៗ​ជា​បន្ត​បន្ទាប់​៕

៥. Mia Wasikowska

តារា​សម្ដែង​វ័យ ២៨​ឆ្នាំ​រូប​នេះ​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ពេល​សម្ដែង​ក្នុង​រឿង “Alice In Wonderland”។ តារា​សម្ដែង​សញ្ជាតិ​អូស្ត្រាលី​រួប​នេះ​ក៏​បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​ល្បីៗ​ដូច​ជា “Crimson Peak” បញ្ចេញ​ឆ្នាំ ២០១៥ និង “Stoker” បញ្ចេញ​ឆ្នាំ​ ២០១៣ ព្រម​ទាំង​ភាពយន្ត​ជា​ច្រើន​ទៀត។

៦. Daisy Ridley

ត្រឹម​វ័យ​២៦​ឆ្នាំ Daisy បាន​ក្លាយ​ជា​តារា​សម្ដែង​សញ្ជាតិ​អង់គ្លេស​ដ៏​លេចធ្លោ​មួយ​រូប បន្ទាប់​ពី​បាន​សម្ដែង​នៅ​ក្នុង​រឿង “Star Wars: The Force Awakens” និង “Star Wars: The Last Jedi”។ ទោះ​បី​តារា​រូប​នេះ​ទើប​តែ​ល្បី​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី​ក៏​ដោយ​ នាង​មាន​លទ្ធភាព​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ “Murder on the Orient Express” បញ្ចេញ​ឆ្នាំ ២០១៧ ដែល​ប្រមូល​ផ្ដុំ​សុទ្ធ​សឹង​តែ​តារា​ល្បីៗ​លំដាប់​កំពូល។

៧. Alicia Vikander

បន្ទាប់​ពី​មាន​ឈ្មោះ​បោះ​សំឡេង​ក្រោយ​សម្ដែង​ជា​តួឯក​ក្នុង​រឿង “Ex Machina” កាល​ពី​ឆ្នាំ ២០១៤ តារា​សម្ដែង Alicia វ័យ​២៩​ឆ្នាំ​បាន​សម្ដែង​ក្នុង​ភាពយន្ត​ថ្មីៗ​ជា​បន្ត​បន្ទាប់។ ថ្មីៗ​នេះ​នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ “Tomb Raider” ដែល​សម្ដែង​ជា​តួអង្គ​ឯក Lara Croft។

៨. Jeremy Irvine

តារា​សម្ដែង​រូបរាង​ស្រស់​សង្ហា​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ មាន​វ័យ២៨​ឆ្នាំ​​ទើប​តែ​បង្ហាញ​ខ្លួន​ថ្មីៗ​នៅ​ក្នុង​រឿង “Mamma Mia! Here We Go Again”។ Jeremy ចាប់​ផ្ដើម​ត្រូវ​គេ​ចាប់​អារម្មណ៍​បន្ទាប់​បាន​សម្ដែង​នៅ​ក្នុង​រឿង “War Horse” ដែល​ជា​ភាពយន្ត​ដ៏​ល្អ​មួយ​ប្រចាំ​ឆ្នាំ ២០១១។ ​

៩. John Boyega

មិន​ខុស​ពី Daisy Ridley ប៉ុន្មាន​តារា​សម្ដែង​សញ្ជាតិ​អង់គ្លេស​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​ ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ក្រោយ​សម្ដែង​ជា​តួអង្គ​ក្នុង​សែស្រឡាយ​រឿង “Star Wars”។ ថ្មីៗ​នេះ John បាន​សម្ដែង​នៅ​ក្នុង​រឿង “Pacific Rim: Uprising”។

១០. Maisie Williams

​តារា​សម្ដែង Maisie Williams ល្បី​ខ្លាំង​ដោយ​សារ​ការ​សម្ដែង​ជា​តួអង្គ Arya Stark នៅ​ក្នុង​រឿង​ភាគ​ដ៏​ល្បី​របស់​ HBO រឿង “Game of Thrones”។ តារា​សម្ដែង​វ័យ​ ២១​ឆ្នាំ​រូប​នេះ​កំពុង​តែ​ត្រូវ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង ចំពោះ​សមត្ថភាព​ក្នុង​ការ​សម្ដែង​របស់​នាង ហើយ​ក៏​ជា​តារា​មួយ​រូប​ដែល​ត្រូវ​គេ​កំពុង​តែ​តាម​ដាន​សម្រាប់​ការ​បង្ហាញ​ខ្លួន​ក្នុង​គម្រោង​ថ្មី​ៗ​ទៅ​ថ្ងៃ​អនាគត។

១១. Sophie Turner

មិន​ខុស​ពី Maisie Williams តារា​សម្ដែង Sophie Turner ក៏​ជា​តារា​សម្ដែង​អង់គ្លេស​ល្បី​ឈ្មោះ​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង​ភាគ “Game of Thrones” ដូច​គ្នា។ Sophie ក៏​បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​សែស្រឡាយ​រឿង​ X-Men ផង​ដែរ​ ដោយ​បាន​ត្រូវ​គេ​ជ្រើស​រើស​ឲ្យ​សម្ដែង​ជា​តួអង្គ​ Jean Grey។

១២. Dafne Keen

ប្រសិន​ជា​អ្នក​បាន​ទស្សនា​ភាពយន្ត “Logan” រួច​ តួអង្គ​មួយ​រូប​ដែល​អ្នក​បំភ្លេច​មិន​បាន​នោះ​ ប្រាកដ​ជា X-23។ នេះ​ជា​ភាពយន្ត​ខ្នាត​ធំ​លើក​ដំបូង​ ដែល​តារា​សម្ដែង​វ័យ​១៣​ឆ្នាំ​រូប​នេះ​បាន​ចូលរួម​សម្ដែង​។ តារា​សញ្ជាតិ​អង់គ្លេស​និង​អេស្ប៉ាញ​រូប​នេះ​ ក៏​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​ចំណោម​តារា​ជំនាន់​ថ្មី​ ដែល​មនុស្ស​ភាគ​ច្រើន​កំពុង​តែ​តាម​ដាន​ដូច​គ្នា។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង