តិចណាស់ត្រូវប៉ុណ្ណឹងនោះ! ឆក់បានវាគ្រាន់ តែពេលគេចាប់ទាន់វាត្រូវអីចឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ចោរឆក់ម្នាក់បានធ្វើសកម្មភាពឆក់ពីប្រជាពលរដ្ឋនៅម្តុំប៉ុស្តិ៍លេខ៣ចាស់ ពេលជិះមកដល់ ម្តុំស្តុបណានជិន ពេលឃើញសមត្ថកិច្ច ជនសង្ស័យបានផ្តួលម៉ូតូរត់បំរុងឡើងផ្ទះគេ មានអីប្រជាពលរដ្ឋនំាគ្នាស្វាគមន៍យ៉ាងចាស់ដៃបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនសង្ស័យជិះម៉ូតូម៉ាកYAMAHAពាក់ស្លាកលេខភ្នំពេញ1GM-6540 បានធ្វើសកម្មភាពឆក់ពីប្រជាពលរដ្ឋពីម្តុំប៉ុស្តិ៍លេខ៣ចាស់ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ច ដេញរហូតមកដល់ចំណុចម្តុំស្តុប ណានជីន ពេលប្រទះឃើញសមត្ថកិច្ចខណ្ឌ ៧មករា ក៏បានផ្តួលម៉ូតូរត់បំរុងឡើងផ្ទះគេតែត្រូវបានប្រជាពលរដ្ឋវាយយ៉ាងចាស់ដៃ។

ដោយឃើញសភាពធ្ងន់ធ្ងរ ជនសង្ស័យត្រូវបានបញ្ចូនតាមកង់បី យកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទន់។ ក្រោយចេញពីមន្ទីរពេទ្យសមត្ថកិច្ចនិងនំាខ្លួនជនសង្ស័យរូបនេះ ទៅសាកសួរដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង