ថាមែនៗ! សំណាងណាស់ដែលផ្លែពូថៅមិនសូវមុត កុំអីអាចនឹង…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រៃវែង៖ សប្បាយក្លាយជាទុក្ខក្នុងឳកាសសែនក្បាលទឹក បុរសបួននាក់បានផឹកស៊ីជាមួយគ្នាលុះស្រវឹងទាស់ពាក្យសម្ដីប្រតាយប្រតប់គ្នាកើតជាកំហឹងបុរសម្នាក់ស្ទុះទាញពូថៅកាប់មកលើដៃគូរទំនាស់ចំក្បាលពីរកន្លែងបណ្ដាលឲ្យរបួសធ្ងន់ដឹកទៅសង្គ្រោះបន្ទាន់នៅឯភ្នំពេញ រីឯជនដៃដល់រត់គេចខ្លួនបាត់។ ហេតុការណ៍ផឹកស៊ីកាប់គ្នានឹងពូថៅនេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧វេលាម៉ោង៧យប់នៅចំណុចផ្ទះឈ្មោះ លី លាភ និងប្រពន្ធឈ្មោះ ចរិយា ដែលស្ថិតនៅភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសបួននាក់បានផឹកស៊ីជាមួយគ្នា ទី១ឈ្មោះ លី លាភ ភេទប្រុសអាយុ៣៥ឆ្នាំជាម្ចាស់ផ្ទះ ២ឈ្មោះ ឡាំង សុនអេង ភេទប្រុសអាយុ២៧ឆ្នាំ ៣ឈ្មោះ វ៉ាន់ ធា ភេទប្រុសអាយុ៤៩ឆ្នាំជាជនរងគ្រោះនិងឈ្មោះ ចន័្ទ ឌីសុក្រិត្យ ភេទប្រុសអាយុ៣៤ឆ្នាំជាជនដៃដល់ អ្នកទាំង៤នាក់មានមុខរបរជាកសិកររស់នៅភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រែវែង បានអង្គុយផឹកស៊ីជាមួយគ្នាតាំងពីរសៀលគឺក្រោយពេលម្ចាស់ផ្ទះខាងលើអុចធូបសែនក្បាលទឹករួច។

លោក ប៊ូ សុខានី នាយប៉ុស្តិ៍ព្រែកតាសរបានឲ្យដឹងថា ករណីនេះជនសង្ស័យ និងជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគ្នាបួននាក់រួចក៏កើតទំនាស់ប្រតាយប្រតប់គ្នា ភ្លាមនោះជនសង្ស័យឈ្មោះ ច័ន្ទ ឌីសុក្រិត្យបានស្ទុះទៅទាញពូថៅដៃដែលមានដងប្រវែង៣តឹកនិងផ្លែប្រែង៧សង់ទីម៉ែត្រ កាប់មកលើជនរងគ្រោះឈ្មោះ វ៉ាន់ ធា គឺស្របពេលដែលអ្នកផឹកជាមួយឃាត់មិនទាន់បណ្ដាលឲ្យត្រូវក្បាលជនរងគ្រោះចំនួន២ពូថៅ១ចំលើចិញ្ចើមផ្នែកខាងស្ដាំមួយពូថៅទៀតចំស្លឹកត្រចៀកខាងស្ដាំបណ្ដាលឲ្យមុតជ្រៅរងរបួសធ្ងន់ និងត្រូវបានរថយន្តពេទ្យឃុំដឹកបញ្ជូនទៅមន្ទីរពេទ្យឯភ្នំពេញ។ សមត្ថកិច្ចដដែលបន្តថាពូថៅដែលជនសង្ស័យយកមកកាប់លើជនរងគ្រោះនោះវាចាស់ហើយមិនសូវមុតផងប្រសិនជាពូថៅថ្មីមុតវិញប្រហែលជាដាច់ក្បាលបាត់ទៅហើយ។ យ៉ាងណាមិញនៅក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង