ថាហ៊ឹមគឹមរៀងល្អទៅហើយ ប៉ុន្តែកីឡាករថៃវិញទ្រាំឈឺរហូតចប់ទឹកទី៥


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អ្នកលេងគុនខ្មែរវ័យក្មេង និងជាកីឡាករថ្នាលរបស់កម្ពុជាហ៊ឹមគឹមរៀងប្រើស្នៀតប្រយុទ្ធល្អមែនទែនបុកកីឡាករថៃពេញ៥ទឹកប៉ុន្តែនៅតែមិនអាចឈ្នះសន្លប់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅសង្វៀន TV5។ ប្អូនប្រុសរបស់ហ៊ឹមសេរីខាងលើនេះបង្ហាញ ទម្រង់ វ៉ៃ ល្អ ហើយ ខ្លាំង តែ ម្ដង ក្នុង ការ ប្រកួត មិត្តភាព អន្តរជាតិ លើ សង្វៀន TV5 ជា មួយ អ្នក ប្រដាល់ ឆ្លង ដែន ពី ប្រទេស ថៃ។ ចាប់ តាំង ពី ទឹកទី១ ទៅ គឹមរៀង មិន បាន បណ្ដោយ ឲ្យ នាទី អស់ ទៅ ដោយ អត់ ប្រយោជន៍ នោះ ឡើយ ពោល ដេញ វ៉ៃ ថៃ តាម ដែល អាច ធ្វើ ទៅ បាន។

កីឡាករថ្នាលខាងលើនេះគឺល្អគ្រប់ស្នៀតតែម្ដងកណ្ដាប់ដៃចេញលឿនទាត់ក៏ធ្ងន់ជង្គង់ក៏បានចំណែកកែងបុកនិងកែងបត់សុទ្ធតែអាចចេញបានយ៉ាងស្ទាត់ជំនាញ។ បើទោះជាអ្នកលេង គុនខ្មែរ វ័យក្មេងរូបនេះ សម្រុកខ្លាំងយ៉ាងក៏ដោយប៉ុន្តែកីឡាករថៃ Ploy Deng នៅតែខំប្រឹងទប់ជំហរហើយព្យាយាមចេញស្នៀតតបតវិញផងដែរខណៈជើង ក្រោម របស់ គេគឺចាប់ផ្ដើមឈឺតាំងពីទឹកទី១ មកម្ល៉េះ។ ការសម្រុករបស់ ហ៊ឹម គឹមរៀង គឺបានធ្វើឲ្យអាជ្ញាកណ្ដាលរាប់ទៅលើកីឡាករថៃ១ដងនៅចុងទឹកទី៥ផងដែរ។

រំលឹកដែរថាការប្រកួតរវាងហ៊ឹម គឹមរៀង និង កីឡាករ ថៃ Ploy Deng នេះ ធ្វើឡើងនៅលើសង្វៀន TV5 កាលពីថ្ងៃសៅរ៍ទី២៨ខែសីហាឆ្នាំ២០១៩។ ចំពោះលទ្ធផលវិញនោះគឺ អ្នកលេងគុនខ្មែរ ខាងលើនេះឈ្នះពិន្ទុលើ កីឡាករ ថៃ៕z

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង