កំពូលតារាចម្រៀងប្រចាំប្រទេស​ថៃ J Jetrin បានជួបគ្រោះថ្នាក់ចរាចរណ៏បណ្តាលអោយបាក់ឆ្អឹងត្រូវសំរាកនៅមន្ទីពេទ្យមួយរយះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ជា​ព័ត៌មាន​ភ្ញាក់​ផ្អើល​មួយ​ដែរ​ចេញ​ពី​តារា​កំពូលចម្រៀង​​ប្រចាំ​ប្រទេស​ថៃ​គឺលោក J Jetrin Wattanasin​ ដែល​បានរង​របួសដោយ​ចៃដន្យ​រហូត​បាក់​​ដៃ​ បាក់ជើង បង្ក​ឲ្យ​អ្នក​គាំទ្រ​ព្រួយបារម្ភ​ពី​ស្ថានភាព​របស់​លោក​គួរ​សម។

តារា​ប្រុស​វ័យ​ ៤៧​ឆ្នាំ​រូប​នេះ​ បាន​ជួប​គ្រោះ​ថ្នាក់​ដួលម៉ូតូ​ បណ្ដាល​ឲ្យ​បាក់​ឆ្អឹង​ ហើយ​ត្រូវ​​សម្រាក​រយៈ​ពេល​ពី ១​ ទៅ​ ២​សប្ដាហ៍​ ដូចនេះ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ក៏​ត្រូវ​ផ្អាក​ និង​លើក​ទៅ​ថ្ងៃ​ក្រោយ​ដែរ។
ទោះ​ជា​យ៉ាង​ណា​ក្តី​ J Jetrin ក៏​បាន​បង្ហោះ​រូបភាព​ហូរហែ​ បង្ហាញ​ពី​ស្ថានភាព​សុខភាព​​ ដោយ​ប្រាប់​ថា​ខ្លួន​ពិត​ជា​សោកស្ដាយ​ដែល​មាន​រឿង​នេះ​ ហើយ​ក៏​ព្រោះ​តែគ្រោះ​ថ្នាក់ ទើប​ទាមទារឲ្យ​លោក​សម្រាក​រយៈ​ពេល​ជាង កន្លះខែឯណោះ។ ការងារ​មួយ​ចំនួន​ក៏​ត្រូវ​លើក​ទៅ​ពេល​ក្រោយ​ទៀត​ ហើយ​ តារា​ប្រុ​ស​រូបនេះ​ក៏សុំ​ក្ដី​អនុគ្រោះ​ពី​អ្នក​គាំទ្រ​ទាំងអស់​ដែរ។ យ៉ាងណា​មិញ​ លោក​នៅ​តែ​ញញឹម​ពព្រាយ​ជានិច្ច​ទៅ​កាន់​អ្នក​គាំទ្រតាមរយៈ​រូបថត​ជា​ច្រើន​លើ Instagram ជាហេតុ​ធ្វើ​ឲ្យ​គ្រប់​គ្នា​អាចធូរចិត្ត​បន្ដិច​ដែរ៕
ប្រភព៖ tvpoolonline
ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង