មកមេីលពីសម្រស់តារាចម្រៀងប្រចាំប្រទេសថៃគឺ Katreeya English ដែលបានមកដល់កម្ពុជាល្ងាចមិញនេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារា​សម្ដែង​ និងជាអ្នក​ចម្រៀងដ៏ល្បីឈ្មោះគឺ Katreeya English មាន​វត្តមាន​នៅ​កម្ពុជា​ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ជប់លៀងរបស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ ឌែម៉ូគ្លីនិក កាល​ពី​ល្ងាច​មិញ នៅ​សណ្ឋាគារ​សូ​ហ្វី​តែល។ ​អ្វី​ដែល​អ្នកទាំងអស់គ្នាចាប់​អារម្មណ៍​ខ្លាំង​ពី​តារា​ជើង​ចាស់​រូប​នេះ គឺ​រូប​សម្ផស្ស​តែ​ម្ដង​ ព្រោះ Kat ឈាន​ចូល​វ័យ​៤២ឆ្នាំ​ហើយ​ តែ​សម្រស់​នៅ​តែ​ស្អាត​ផូ​ផង់ មិន​ចាញ់​តារា​ជំនាន់​ក្រោយ​នោះ​ទេ។ ​

សម្រាប់​ការ​ជួប​ជុំ​អ្នក​សិល្បៈ​ ក្នុង​កម្មវិធី​នោះ Kat បាន​ស្លៀក​រ៉ូប​វែង​អូស​ដី​ពណ៌​ទឹក​មាស ធ្វើ​ឲ្យ​តារា​កម្ពស់​ ១ម៉ែត្រ៦៥​ រូប​នេះ​កាន់​តែ​ស្រស់​ស្អាត​ ប្រៀប​ដូច​ព្រះ​នាង​ក្នុង​រឿង​និទាន។ លើស​ពី​នេះ ​តារា​កូន​កាត់​ថៃ-អង់គ្លេស​ ក៏​បាន​លើក​យក​បទ​ចម្រៀង​បី​បទ​ មួយ​ជា​ភាសា​អង់គ្លេស និង​ពីរ​បទទៀត​ជា​ភាសា​ថៃ​មក​បក​ស្រាយ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទ្រាំ​មិន​សរសើរ​មិន​បាន​ នូវ​សំឡេង​យ៉ាង​ក្រអួន​ក្រ​អៅ និង​កាយ​វិការ​រាំ​គ្រលែង​ចង្កេះ​យ៉ាង​រស់​រវើក របស់​​ម្ចាស់​បទ Ok. Na kha ។

អ្នក​គាំ​ទ្រ​របស់​តារា​រូប​នេះ លាន់​មាត់​គ្រប់​គ្នា​នូវ​សម្រស់​មិន​ចេះ​ចាស់ ហើយ​កាន់​តែ​ស្អាត​ និង​មាន​រាង​ស្រឡូន​ ទោះ Kat មាន​វ័យ​ចាស់​បន្តិច​ទៅ​ហើយ​ក្ដី។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី ហូវ ដាណេ អគ្គ​នាយិកា​”ឌែរម៉ូ គ្លីនិក”​បាន​ឲ្យ​ដឹង​ថា ពិធី​ខាង​លើ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ថ្លែង​អំណរគុណ​ដល់​អតិថិជន​​​សំខាន់ៗ​ដែល​តាំង​តែ​គាំទ្រ​ដល់​សេវាកម្ម​របស់​ គ្លីនិក​កន្លង​មក។ ជា​មួយ​និង​ពិធី​នោះ ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​សប្បាយ​រីករាយ អ្នក​ស្រី​ក៏​បាន​រៀបចំ​ឲ្យ​មាន​អ្នក​សិល្បៈ​ជា​ច្រើន​ចូល​រួម ច្រៀង​ក៏​ដូច​ជា​ការ​ដើរ​បង្ហាញ​ម៉ូដ ផង​ដែរ ។

ចំពោះ​ការ​អញ្ជើញ​តារា​ថៃ Katreeya English មក​កម្មវិធី​នេះ អគ្គ​នាយិកា​រូប​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដោយសារ​ Kat ជា​តារា​ចម្រៀង​ម្នាក់​ដែល​តែងតែ​ទទួល​ការ​ថែ​រក្សា​សម្ផស្ស​នៅ​គ្លីនិក​ ដែល​ជា​ដៃ​គូ​មួយ​​ជាមួយ​គ្លី​និក​អ្នក​ស្រី នៅ​ទីក្រុង​បាង​កក។​ ក្រៅ​ពី​តារា​ថៃ Katreeya English ក៏​មាន​វត្តមាន​តារា​ខ្មែរ​​រួម​ផង​ដែរ ដូចជា អ្នក​នាង សុគន្ធ និសា កញ្ញា សី សុខ​ឡា​លីន កញ្ញា ព្រះ​កាយ​ច័ន្ទ លោក សុគន្ធ ថេ​រ៉ា​យុ អ្នក​នាង​យុគ ចិន្ដា និង​តារា​ជា​ច្រើន​រូប​ទៀត៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង