តារាសម្តែងប្រចាំប្រទេសថៃគឺកញ្ញា Kimmy Kimberley បានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាជាផ្លូវការហេីយនៅព្រឹកនេះ(មានរូបភាព)
បន្ទាប់ពីខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេលជាច្រេីនឆ្នាំ ថ្ងៃនេះតារាសម្ដែងមុខមានប្រជាប្រិយកញ្ញា Kimberley ដល់ពេលត្រូវទទួលសញ្ញាប័ត្រជាផ្លូវការហើយ។

ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨នេះ ជាថ្ងៃដែលតារាថៃវ័យក្មេងប្រចាំប៉ុស្តិ៍លេខ៣ថៃគឺកញ្ញា Kimberley មកទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាជាស្ថាពរនូវថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈ ពីសាកលវិទ្យាល័យតន្ត្រី និងសិល្បៈសៀម។ ពិធីប្រគល់សញ្ញាប័ត្រនេះដែរ ធ្វើឡើងនៅមជ្ឈមណ្ឌល Queen Sirikit National Convention Center។
មួយវិញទៀត នៅថ្ងៃនេះដែរ គូស្នេហ៍សំណព្វចិត្តរបស់នាង គឺលោក Mark Prin ក៏បានទៅចូលរួមអបអរផងដែរ ជាហេតុធ្វើឲ្យពេលវេលារបស់នាងថ្ងៃនេះកាន់តែពិសេសថែមមួយកម្រិតបន្ទាប់ពីការទទួលសញាប័ត្រនេះ៕

មកមេីលពីរូបភាពទាំងអស់របស់នាងនៅថ្ងៃប្រគល់សញាប័ត្រទាំងអស់គ្នា៖















មតិលើបញ្តាញសង្គម Facebook