ទេព កញ្ញា ត្រូវមហាជនសរសើរលេងខ្លួនបុរាណទៅចូលរួមខួបកំណើត ថៃ ប៊ុននាង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារាសម្តែងសាចសខ្ចីកញ្ញា ទេព កញ្ញា ត្រូវបានមហាជននិងភ្ញៀវសរសើរនាងចេះលេងខ្លួនតាមបែបបុរាណទៅចូលរួមខួបកំណើតដែលផឹកស៊ីសប្បាយរបស់តារាសម្តែងលោក ថៃ ប៊ុននាង កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ អមដោយមនុស្សប្រមាណជាង២០០នាក់នៅពេលនោះ។

តារាសម្តែងដ៏ល្បីដែលមហាជនស្គាល់ពូកែសម្តែងទាំងកំសត់ ឆ្នាស់ឆ្នើម ឬ តួអ្នកតួមាននោះ ទេព កញ្ញា បែរជាលេចមុខជាឈុតបុរាណដែលស្គាល់ជាឈុតសម័យលង្វែក ទៅចូលរួមខួបកំណើតរបស់លោក ថៃ ប៊ុននាង ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងនាំគ្នាសរសើរដែលចេះរកនឹកឃើញបែបនេះមកចូលរួមកម្មវិធីសប្បាយ។

តួក្នុងរឿង “សំពាយបុណ្យ” របស់ផលិតកម្ម PR ដែលកំពុងដំណើរថតការឱ្យស្ថានីយទូរទស្សន៍បាយ័ននោះបានបង្ហើបឱ្យដឹងថា នាងគ្រាន់តែចង់ធ្វើឱ្យប្លែកម្តង សម្រាប់កម្មវិធីលោក ថៃ ប៊ុននាង នាថ្ងៃ ពីព្រោះតារាប្រុសរូបក៏ពាក់ឈុតបុរាណដូចរាជបុត្រយ៉ាងដូច្នឹងផងដែរទើបតែងតួមកសមដើម្បីថតលេងជាមួយគ្នា។ នាងបានបញ្ជាក់ថា មិនខ្លាចអៀនទៅនឹងអ្នកផ្សេងដែលមកនាងនោះទេ នាងគ្រាន់តែបង្ហាញការគាំទ្រសម្លៀកបុរាណ វប្បធម៌បុរាណខ្មែរយើងប៉ុណ្ណោះ ម្យ៉ាងនាងពាក់សិចស៊ីរាល់ថ្ងៃទៅហើយ ដូច្នេះ ចង់ធ្វើឱ្យប្លែកភ្នែកសម្រាប់មហាជនម្តង៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង