ញាក់សាច់! រថយន្តដឹកសំរាមស៊ីនទ្រីបុកម៉ូតូស្កូពីឡើងកំពិតផ្នែកខាងមុខ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តដឹកសំរាមស៊ីនទ្រីបុកម៉ូតូស្កូពីបណ្តាលឲ្យខូចខាត១កំណាត់មុខ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្បែរស្ពានដែក ផ្លូវលេខ២១៧ កែងផ្លូវលេខ៣៧១ ស្ថិត ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

សមត្ថកិច្ចបានប្រាប់ថា ម៉ូតូជិះមកពីត្បូងតាមផ្លូវលេខ២១៧ រថយន្តដឹកសំរាមបើកមកពីជើងមកត្បូងផ្លូវ២១៧ លុះមកដល់ចំណុចកើតហេតុផ្លូវបំបែករថយន្តនោះក៏បត់ទៅកើតវិញផ្លូវ៣៧១ ទំនងអ្នកជិះម៉ូតូមិនមើលរថយន្តបត់ឆ្លងផ្លូវក៏បុកនិងរថយន្តតែម្តងបណ្តាលឲ្យខូចខាតម៉ូតូ១កំណាត់មុខ​ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។

សមត្ថកិច្ចបន្តថា ម៉ូតូរងគ្រោះម៉ាកSCOOPYពណ៌ខៀវស ពាក់ស្លាកលេខភ្នំពេញ 1AP-9868 ចំណែករថយន្តដឹកសំរាមនោះ ពណ៌លឿង លេខរៀង១៩៨ គ្មានស្លាកលេខ។ ក្រោយកើតហេតុរថយន្ត និងម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដើម្បីទុកឲ្យភាគីចូលខ្លួនដោះស្រាយតាមច្បាប់៕ អត្ថបទដោយ៖​​ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង