ញាក់សាច់!! ម៉ាកខោខូវប៊យស្លៀកដូចអត់ស្លៀក ដែលកំពុងល្បីពេញអុីនធើណែត​ មានតម្លៃថ្លៃដល់ម្លឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បរទេស៖ ជាយូរណាស់មកហើយ ដែលខោខូវប៊យ ត្រូវបានគេចាត់ទុកថាជាខោជើងវែង ដែលរឹបរាង គូទធ្លាក់ និងមានស្នាមដាច់បន្តិចបន្តួច។ សង្គមស៊ីវិល័យ ទាន់សម័យ តែងមានការផ្លាស់ប្តូរ តែការផ្លាស់ប្តូរលើកនេះ មិនដឹងថា ធ្វើឲ្យវាកាន់តែស្អាត ឬក៏អាក្រក់នោះទេ។

ថ្មីៗនេះ Carmar Denim ដែលជាម៉ាកយីហោផលិតសម្លៀកបំពាក់ មានមូលដ្ឋាននៅក្នុងទីក្រុង Los Angeles បានចេញម៉ូតខោខូវប៊យថ្មីមួយ ដែលបានធ្វើឲ្យកក្រើកដល់បណ្តលអ្នកនិយមលេងម៉ូត និងអ្នកលេងបណ្តាញសង្គមខ្លាំងមែនទែនតែម្តង។

ក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយនេះ បានចេញម៉ូតខោខូវប៊យថ្មី ដែលមើលទៅ ដូចជាត្រូវបានគេកាត់សាច់ក្រណាត់ចេញស្ទើរតែទាំងស្រុងតែម្តង ដោយបន្សល់ទុកសាច់ក្រណាត់តែកន្លែងជាប់ធ្នេរ ៣-៤សរសៃតែប៉ុណ្ណោះ។ សូម្បីតែម៉ូដែលដែលថតបង្ហាញឈុតនោះ ក៏បានស្លៀកវាជាមួយឈុតហែលទឹកបែបបញ្ចេញសាច់ ដើម្បីបញ្ចេញឲ្យឃើញឈុតដ៏ទាក់ទាញរបស់គេច្បាស់ផងដែរ។

ឈុតបញ្ចេញសាច់ទាំងស្រុង ស្លៀកដូចអត់ស្លៀកនេះ មានទំងន់ត្រឹមតែ 20ក្រាមប៉ុណ្ណោះ ប៉ុន្តែមានតម្លៃរហូតដល់ទៅ ១៦៨ ដុល្លារអាមេរិក។

អ្នកលេងបណ្តាញសង្គមជាច្រើនបានប្រតិកម្មខ្លាំង បន្ទាប់ពីបានឃើញឈុត និងតម្លៃខោខូវប៊យក្រណាត់តិចមួយនេះ។ អ្នកលេង Twitter ម្នាក់បានសរសេរថា៖

«មានអ្នកណាអាចប្រាប់ខ្ញុំបានទេថា នេះជាឈុតដ៏កំប្លែងមួយ ហើយក៏គ្មាននរណាម្នាក់ល្ងង់ដល់ថ្នាក់ចាយលុយ ១៦៨ ដុល្លារទៅទិញខោនេះដែរ។»

សូមទស្សនារូបភាពនៅខាងក្រោមនេះ៖

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង