ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយនឹងគ្រឿងញៀន៣កញ្ចប់ធំក្នុងខណ្ឌមានជ័យ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំង គណៈបញ្ជារ ឯក ភាព ខណ្ឌមានជ័យដឹកនាំដោយ លោក ឌី រ័ត្ន ខេមរុណ អភិបាល រង ខណ្ឌ មានជ័យ បានដឹកនាំកម្លាំងចម្រុះចុះ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង ច្បាប់ចរាចរណ៍ផ្លូវគោកបាន ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ដកហូត ថ្នាំញៀន ចំនួន ៣កញ្ចប់ធំ ។​ប្រតិបត្តិការណ៍នេះ បានធ្វើ ឡើង នៅវេលាម៉ោង ៧យប់ ថ្ងៃ ២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅចំនុចមុខឃ្លាំង ដែក ផ្លូវ ២៧១ កែងនិង ផ្លូវ ៣៧១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៊ូ ងួន ភេទប្រុស ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិ បឹង ព្រាវ ឃុំ បឹង ព្រាវ ស្រុក ស្រែ អំបិល ខេត្ត កោះកុង ហើយបានដកហូត ថ្នាំញៀន ប្រភេទក្រាម ស ថ្លា ចំនួន បី កញ្ចប់ ធំ និង ម៉ូតូ ធន់ធំ ម៉ាក KAWA SAKI ពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1GE 4848 មួយគ្រឿង ជាមធ្យោយ របស់ ជនសង្ស័យ ។

បេីតាមការបញ្ជាក់របស់សមត្ថកិច្ច បានអោយដឹងថាមុននឹងឈានទៅការ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ នេះបាន គឺ កម្លាំង គណៈបញ្ជារ ឯក ភាព ខណ្ឌ មានជ័យដឹកនាំដោយលោកឌីរត្ន័ខេមរុ អភិបាលរង ខណ្ឌមានជ័យបានដឹកនាំកម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌ មានជ័យព្រមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានដាក់គោលដៅត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ និង រឹតបន្តឹង ច្បាប់ចរាចរណ៍ ផ្លូវ គោកគាប់ជួន ក៍មាន បុរស ជា ជន សង្ស័យ ខាង លើ បាន ជិះម៉ូតូ ធន់ធំ ឆ្លង កាត់ គោលដៅ ត្រួត ពិនិត្យ ទេីប កម្លាំង សមត្ថកិច្ច ចម្រុះ ធ្វើការ ឃាត់ខ្លួន សួរនាំ ព្រមទាំង សុំធ្វើការឆែកឆេរ តែ ជន សង្ស័យ បាន បដិសេធ មិន សហការជាមួយ និង សមត្ថកិច្ច តែទីបំផុតក៍ត្រូវសមត្ថកិច្ច ធ្វើការ ឆែកឆេរស្រាប់តែរកឃើញថ្នាំប្រភេទក្រាម សថ្លាចំនួន បី កញ្ចប់ ធំ សង្ស័យ ជា សារធាតុ ញៀន ទើប នាំខ្លួនយក ទៅ សាកសួរ នៅ ប៉ុស្តិ នគរបាល រដ្ឋបាល ចាក់ អង្រែលើ តែម្តង ។

បន្ទាប់ ពី សាក សួរ រួចហើយ ជនសង្ស័យ ព្រមទាំង វត្ថុតាំង ត្រូវបានសមត្ថកិច្ច កសាងសុំនុំរឿង បញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យ ដេីម្បីចាត់ការតាមផ្លូវច្បាប់ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង