ឆ្លៀតនោះឆ្លៀត! ជិះម៉ូតូឌុបទៅទិញថ្នាំញៀនត្រូវសមត្ថកិច្ច…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា នៃអធិការខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូច កាលពីវេលាម៉ោង២-៣០នាទីយប់ឈានចូលថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ជាប់មន្ទីសំរាកព្យាបាល ចំរើន ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុខ ប៊ុនខេង ភេទប្រុស អាយុ២៧ មុខរបរធ្វើការជាងសំណង់ ស្នាក់នៅផ្ទះជួលម្តុំសឡា ក្នុងសង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ មានស្រុកកំណើ នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័។

តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាកំពុងល្បាតនៅក្នុងភូមិសាស្ត្ត្ររបស់ខ្លួនដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក៍បានប្រទះឃើញជនសង្ស័យម្នាក់បានចុះពីលើម៉ូតូឌុបមកទិញថ្នាំញៀននៅចំណុចកើតហេតុខាងលើ ហើយខណៈពេលនោះជនសង្ស័យក៏បានឲ្យម៉ូតូឌុបចាំឌុបគេទៅវិញស្រាប់តែទិញបានសំរេចហើយបំរុងឡើងជិះម៉ូតូចេញទៅវិញ ស្រាប់តែកម្លាំងសមត្ថកិច្ចដែលកំពុងតែល្បាតឃើញមានការសង្ស័យក៏បានហៅឲ្យឈប់ រួចបានធ្វើការឆែកឆេទៅលើខ្លួនប្រាណជនសង្ស័យក៏ប្រទះឃើញថ្នាំញៀន១កញ្ចប់តូចដែលបំរុងយកទៅប្រើប្រាស់ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗចំណែកម៉ូតូឌុបឃើញសភាពមិនស្រួលបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទឹកថ្លា និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរ បាលខណ្ឌសែនសុខដើម្បីធ្វើកំណតហេតុបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង