គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៣ ខែកញ្ញាកើតឡើងចំនួន ១៤លើកបណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ និងរងរបួស…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គិតត្រឹមម៉ោងរសៀលថ្ងៃទី12មកដល់ម៉ោង2រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក(យប់១០លើក) បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់(ស្រី២នាក់) រងរបួសធ្ងន់ ១៦នាក់(ស្រី១នាក់) និងរងរបួសស្រាល ១៦នាក់ (ស្រី៧នាក់) ។

របាយការណ៍ខាងលើបានបន្តឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២៥គ្រឿង ក្នុងនោះមានម៉ូតូ ១៧គ្រឿង រថយន្តតូច ៣គ្រឿង រថយន្តធំ ៥គ្រឿង ។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន ៦លើក(ស្លាប់៥នាក់) មិនគោរពសិទ្ធិ ២លើក(ស្លាប់ ១នាក់) មិនប្រកាន់ស្តាំ ២លើក(ស្លាប់១នាក់) ប្រជែង ១លើក(ស្លាប់១នាក់) បត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) ងងុយដេក១លើក និងកត្តាយានយន្ត ១លើក(ស្លាប់១នាក់) ។

គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៩លើក ផ្លូវខេត្ត ៣លើក ផ្លូវលំ ២លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៨លើក រថយន្តធុនតូច ៣លើក រថយន្តធំ ២លើក និងថ្មើរជើង ១លើក ។

ចំពោះខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖
ខេត្តបន្ទាយមានជ័យ ៣លើក ស្លាប់២នាក់ របួស១០នាក់
ខេត្តកណ្តាល ២លើក ស្លាប់២នាក់ របួស១នាក់
ខេត្តកំពង់ឆ្នាំង ៣លើក ស្លាប់២នាក់ របួស២នាក់
ខេត្តឧត្តរមានជ័យ ១លើក ស្លាប់១នាក់ របួស១០នាក់(ស្រី៤នាក់)
ខេត្តកំពត ១លើក ស្លាប់១នាក់(ស្រី)
ខេត្តស្ទឹងត្រែង ១លើក ស្លាប់១នាក់
ខេត្តត្បូងឃ្មុំ ១លើក ស្លាប់១នាក់

សូមជម្រាបថា យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ កើតឡើង ចំនួន ១១០លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៦៤នាក់ រងរបួសសរុប ចំនួន ២០០នាក់ ក្នុងនោះរបួសធ្ងន់ ១២២នាក់ និងរងរបួសស្រាល ចំនួន ៧៨នាក់ ៕ ប្រភព៖ របាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង