មិនគួរឲជឿ!!​ ស្វីសហ៊ានចំណាយលុយឲរាប់ម៉ឺនដុល្លារអាមេរិក បើព្រមទៅរស់នៅភូមិមួយនេះ (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ស្វីស៖ នៅភូមិមួយ នៃប្រទេសស្វីស ត្រូវបានគេសង្កេតឃើញថា មានភាពស្ងប់ស្ងាត់់ សឹងតែគ្មានមនុស្សរស់នៅ ត្រូវបានរដ្ឋហ៊ានដល់ថ្នាក់ឲ្យលុយរាប់ម៉ឺនដុល្លារអាមេរិក ប្រសិនជាមាននរណាព្រមទៅរស់នៅទីនោះ។

ភូមិខាងលើ ត្រូវបានគេស្គាល់ថា Albinen ស្ថិតនៅតំបន់ភ្នំ នៃក្រុមតំបន់ Valais ប្រទេសស្វីស មានទេសភាពដ៏ស្រស់បំព្រង តែដាច់ស្រយ៉ាលពីគេពីឯង ត្រូវបានមនុស្សម្នាចាកចេញជាបណ្តើរៗរហូតសល់ប្រមាណតែ ២៤០ នាក់ បើយោងតាមអភិបាលប្រចាំក្រុមតំបន់ Vallais លោក Beat Jost។

នៅភូមិនោះ មានសាលារៀនមួយកន្លែង ត្រូវគេសម្រេចចិត្តបិទទ្វារ ក្រោយពីពុំសូវមានសិស្សចូលរៀន បណ្តាលឲ្យកុមារចំនួន ៧ នាក់ ដែលសេសសល់ ត្រូវបង្ខំចិត្តធ្វើដំណើរទៅរៀននៅឆ្ងាយពីផ្ទះ បំណងទទួលបានការអប់រំ។

ដើម្បីឆ្លើយតបនឹងក្តីកង្វល់នេះ ខាងរដ្ឋ ហ៊ានផ្តល់នូវឧបត្ថម្ភធនធានជាច្រើន ចំពោះគ្រួសារ ដែលស្ម័គ្រចិត្តផ្លាស់មកនៅទីនោះ (សាងសង់ ឬទិញផ្ទះ) ដែលមនុស្សធំម្នាក់ៗក្នុងមួយគ្រួសារនឹងត្រូវបានលើកទឹកចិត្ត ជាចំនួនទឹកប្រាក់ប្រមាណពីរម៉ឺនប្រាំពាន់ដុល្លារអាមេរិក ចំណែកកុមារវិញនឹងត្រូវឧបត្ថម្ភមួយម៉ឺនដុល្លារអាមេរិកក្នុងម្នាក់ៗផងដែរ។

គួរបញ្ជាក់ថា ព្រោះវាជាទីជនបទដាច់ស្រយ៉ាល បណ្តាលឲ្យអ្នកស្រុកអ្នកភូមិបានសម្រេចចិត្តចាកចេញជាបណ្តើរៗយ៉ាងដូច្នេះ ទោះមានទេសភាពរស់នៅ បែបធម្មជាតិយ៉ាងណាក៏ដោយ៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តហ៊ានទៅរស់នៅភូមិមួយនេះដែរឬទេ?

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង