ឈប់គិតរឿងពោតស្ងោរ,តោះ Share បើអ្នកជាពុទ្ធសាសនិក! ចៅអធិការមួយអង្គ វាយខ្លោងទ្វាជាវត្ថុបុរាណព្រោះហេតុផលប៉ុន្មានចំណុចនេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មានការភ្ញាក់ផ្អើលនៅបណ្តាញសង្គមហ្វេប៊ុក និង ផ្ទុះរឿងផ្អើលដល់អជ្ញាធរចុះទៅផ្អាក់សកម្មភាពវាយកម្ទេចនូវរបងនិងខ្លោងទ្វាដែលមានអាយុកាលជិត១០០ របស់វត្តស្វាយពពែ ខណៈក្រសួងធម្មការនិងសាសនានិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចុះបញ្ចីវត្តនេះ​ជា​បេតិកភណ្ឌ​ជាតិ ក្នុងចំណោម​វត្ត​ដទៃទៀត​។ ឈប់គិតរឿងពោតស្ងោរ,តោះ Share បើអ្នកជាពុទ្ធសាសនិកឱ្យបានដឹងលឺទាំងអស់គ្នាថា ព្រះអង្គវាយកម្ចេចរបស់ចាស់ដើម្បី….។

​តាម​ការ​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ បានឱ្យដឹងថា កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ សមត្ថកិច្ច​នៃ​នាយកដ្ឋាន​និតិ​វិធី​បេតិកភណ្ឌ​ជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ពិនិត្យ​ប្រមូល​ទិន្នន័យ និង​សុំ​លិខិត​ផ្លូវច្បាប់ ពី​វត្ត​ស្វាយ​ពពែ រកឃើញ គ្មាន​លិខិតស្នាម ផ្អែកលើ​ច្បាប់​ណា ដើម្បី​ធ្វើការ វាយ​ឡើយ ហើយ​ព្រមទាំង​ចាប់ផ្តើម​កម្ទេច យក​ថ្ងៃ បើក​គម្រោង​ចង់​សាងសង់​ថ្មី​តែម្តង ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​សុំឱ្យ​ផ្អាក​ជាប​ណ្ណោះ​អាសន្ន​សិន​។ មកដល់​ថ្ងៃទី​៩ ខែមិថុនា បន្ទាប់​នោះ ខាង​វត្ត​នៅតែ​បន្ត​ដោយបាន​ប្រើប្រាស់​គ្រឿងចក្រ វាយកម្ទេច​ស្ទើរ​ចង់​អស់​មួយ​ប្លង់ នៃ​របង​វត្ត ដោយ​មិនបាន​ស្តាប់​អាជ្ញាធរ កាល​ថ្ងៃ​ចុះ​ផ្អាក​ដំបូង​ឡើយ​។ ជាមួយគ្នានេះ អាជ្ញាធរ​ទទួល ដំណឹង​ភ្លាម ក៏​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ ពី​បណ្តា​ក្រសួង​នានា​មក​ផ្អាក​ជាបន្ទាន់ និង​និមន្ត​ព្រះ​ចៅ អធិការ​វត្ត មក​ប្រជុំ​រក​ដោះស្រាយ ចំពោះ​បញ្ហា​គ្មាន​ការសុំច្បាប់ ដោយ​វាយរបង និង​ខ្លោងទ្វារ ដោយ​ចិត្ត​ឯង​។​

​លោ​កឡាច វុទ្ធី នាយក​ការិយាល័យ​និតិ​វិធី នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ នៃ​ក្រសួង មហាផ្ទៃ បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ មន្ត្រី​ពាក់ព័ន្ធ​ពី បណ្តា​ក្រសួង​ធម្មការ និង​សាសនា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងមហាផ្ទៃ និមន្ត​ចៅអធិការ​វត្ត​ស្វាយ​ពពែ សម្តេច​មង្គល​ទេ​ព្វា​ចា​រ្យ វង្ស អា​នេ​តា បាន​ចូលរួម​ក្នុង​ក​ចិ្ច​ប្រជុំ​រក ដំណោះស្រាយ និង​សុំ​បកស្រាយ​មូលហេតុ​អ្វី បានជា​វាយកំទេច​របង និង​ខ្លោងទ្វារវត្ត​នេះ​។

​ជាមួយគ្នា​នោះ ព្រះអង្គ​បាន​ពន្យល់​ដល់​អង្គប្រជុំ​មួយ​នេះ​ថា មូល​ហេតុដែល​ព្រះអង្គ រុះរើ និង​សាងសង់​ថ្មី ព្រោះ​វត្ត​ស្វាយ​ពពែ មាន​ផល​លំបាក និង​មាន​បញ្ហា​អសន្តិសុខ​។ ព្រះអង្គ​មាន សង្ឃដីកា​ថា របង​វត្តមាន​សភាព​ទាប ដែល​ចោរលួច​លោត​ចូលមក​បាន ស្ថានភាព​របង និង​ខ្លោងទ្វារ មាន​សភាព​ចាស់ ខ្លោងទ្វារ​ចូល មាន​ទំហំ​តូចចង្អៀត ហើយ​បារម្ភ​ខ្លាច​ធ្លាក់​ឥដ្ឋ​ស៊ីម៉ងត៍ មកលើ​ភ្ញៀវ ដែល​ចូល​វត្ត​។

​លោក ឡា​ច វុទ្ធី បាន​ប្រាប់ថា មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន បាន​ឯកភាព​សុំ​ចិត្ត និង​បិណ្ឌ​បាត្រ​ពី​ព្រះអង្គ ចៅអធិការ​វត្ត​ស្វាយ​ពពែ សម្តេច​មង្គល​ទេ​ព្វា​ចា​រ្យ វង្ស អា​នេ​តា និង​ជា​សម្តេចព្រះ​នាយករង នៃ​គណៈធម្មយុត្តិកនិកាយ ផ្អាក​ជា​បណ្ដោះអាសន្ន មិន​ឱ្យមាន​សកម្មភាព​បន្ត​ការ​វាយកម្ទេច រង់ចាំ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ ធ្វើការ​សិក្សា​ជាមុនសិន ទៅលើ​ហេតុផល​របស់​ព្រះអង្គ និង​ស្នើឱ្យ ព្រះអង្គ​រៀបចំ​ឯកសារ​តាមផ្លូវ​ច្បាប់​ឡើង មកកាន់​ក្រសួង​ធម្មការ និង​សាសនា និង​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​នឹង​ត្រៀម​ធ្វើការ​វាយតម្លៃ​ឯកភាព​ឬ​យ៉ាងណា​ទើប​អាច អនុញ្ញាត​វាយកំទេច និង​ចេញ​គម្រោង​ប្លង់​មេ​នៃ​ការសាងសង់​ថ្មី​ពី​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​វត្ត​ស្វាយ ពពែ​វិញ​។ មិន​អនុញ្ញាតឱ្យ​បន្ត​ធ្វើការ​វាយកម្ទេច​និង​បន្ត​គម្រោង​សាងសង​ថ្មី​ដែល​គ្មាន​អាជ្ញាធរ​ចុះ ត្រួតពិនិត្យ និង​គ្មាន​ច្បាប់​ឡើយ​។​

ការ​ភ្ញាក់ផ្អើល​មួយ សម្រាប់​មហាជន​ផងដែរ វត្ត​ស្វាយ​ពពែ វាយកម្ទេច​របង និង​ខ្លោងទ្វារ​ចាស់ ដែលមាន​អាយុកាល​ជិត​មួយរយ​ឆ្នាំ ដោយ​ចង់​ជំនួស​របង​ថ្មី ដែល​មិនមាន​ការបង្ហាញ នូវ​គម្រោង​ជា​សាធារណៈ ជូន​មហាជន​។

ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ ក៏​បើក​សិក្ខាសាលា ស្តីពី “​ព្រះវិហារ​បុរាណ ការ​ប្រឈម​នឹង​ហានិភ័យ និង​កិច្ច​អភិរក្ស​” ដោយ​លោក ប្រាក់ សុវណ្ណ​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ បាន​ថ្លែងថា គឺ​ហាមឃាត់​ដាច់ខាត នូវ​រាល់​សកម្មភាព វាយកម្ទេច បំផ្លិចបំផ្លាញ ធ្វើឱ្យ​បាត់បង់​នូវ​ទ្រង់ទ្រាយ​សំណង់​បុរាណ គំនូរ​បុរាណ វត្ថុ​បុរាណ និង​សរណៈ​វត្ថុ​មានតម្លៃ​ផ្សេងទៀត​។ ក្នុងករណី​សំណង់ និង​គំនូរ​បុរាណ​ទាំងនោះ​មាន​សភាព ទ្រុឌទ្រោម​ខ្លាំង ឬ​ប្រឈម​នឹង​ហានិភ័យ​ណាមួយ ត្រូវ​ជូនដំណឹង​ដល់​ក្រសួង មន្ទីរ​ធម្មការ ឬ ក្រសួង​មន្ទីរ​វប្បធម៌ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង