ស្វាយប៉ាកទៀតហើយ មិនដឹងពេលណាទើបបង្រ្កាបអស់ទេ!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កម្លាំងជំនាញខណ្ឌបូករួមនិងប៉ុស្តិ៍ ស្វាយប៉ាក បានចុះធ្វើការបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនមួយកញ្ចប់ កាលពីព្រលប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំ ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងសមត្ថកិច្ច យើងបានឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ មានឈ្មោះ ភី សាវុធ ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ (ជួញដូរ ) ។
ហើយសមត្ថកិច្ចក៏បានដកហូតបានសម្ភារៈមួយចំនួ​នរួមមាន ក្រាមពណ៍សថ្លាចំនួន០១កញ្ចប់ ថង់ប្លាស្ទិកសំរាប់ច្រកថ្នាំញៀនមួយចំនួន ។

 

ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការអនុវត្តតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង