SV International ចំណាយមួយពាន់ហុកសិបលានដុល្លារអភិវឌ្ឍន៍ទីក្រុងកម្សាន្តនៃខេត្តព្រះសីហនុ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាជរដ្ឋាភិបាលកម្ពុជាបានស្វាគមន៍នូវការប្រកាសគម្រោងអភិវឌ្ឍន៍ធំមួយរបស់លោក (Dato Sri Lim Chay Loon) ប្រធានក្រុមហ៊ុន SV International ដែលចំណាយរហូតដល់ជាង១ពាន់ហុកសិបលានដុល្លារអាមេរិកក្នុងកសាងតំបន់កម្សាន្តដ៏ធំលក្ខណៈអន្តរជាតិមួយក្នុងទីក្រុងខេត្តព្រះសីហនុ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងក្នុងពិធីសម្ពោធគម្រោង អភិវឌ្ឍន៍រម្មណីយដ្ឋានវីសនីរីសតស៊ីធី (Wisney Resort City) មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រកាលពីថ្ងៃទី ខែ២០ ខែមិថុនា ឆ្នាំ២០១៨ឱ្យដឹងថា គម្រោងដ៏ធំ រួមមានរម្មណីយដ្ឋានកម្សាន្តទឹក (water theme park) សណ្ឋាគារ និងកាស៊ីណូ ផ្សារទំនើប សួនច្បារ ឱទ្យានលំហែរកាយ ផ្លូវ និងឧទ្យានវប្បធម៌ ព្រះវិហារជាដើម នឹងបដិសណ្ធិនៅក្រុងព្រះសីហនុ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាមួយនឹងទុនវិនិយោគសរុបរហូតដល់ទៅជាងមួយពាន់លានដុល្លា គម្រោងនេះពិតជាទាក់ទាញទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកទស្សនាខេត្តព្រះសីហនុ និងរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុឱ្យកាន់តែជឿនលឿនថែមទៀត។ នេះក៏ការឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជាដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថាជោគជ័យផ្នែកសេវាកម្ម របស់ក្រុមហ៊ុនពិតជារួមចំណែករក្សាស្ថិរភាព និងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារ ដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៅទៀត វាក៏ជាការរួមចំណែកក្នុងការងារនគរូបនីយកម្ម និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងកាត់បន្ថយការធ្វើចំណាកស្រុកទៅរដ្ឋធានីភ្នំពេញ និងទៅប្រទេសជិតខាងផងដែរ”។

លោក (Dato Sri Lim Chay Loon) ប្រធានក្រុមហ៊ុន SV International បានបញ្ជាក់ថា ការសម្រេចចិត្តបើករម្មណីយដ្ឋាន នៅទីនោះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះខេត្តព្រះសីហនុ ត្រូវបានគេចាត់ទុកថាជាតារះទិសភាគនីរតី នៃប្រទេសកម្ពុជា ដែលពោរពេញទៅដោយសក្តានុពល ផ្នែកឧស្សាហកម្ម និងទេសចរណ៍ ជាទីតាំងយុទ្ធសាស្រ្តដ៏ល្អ ជាប់មាត់សមុទ្ទដ៏ស្រស់ស្អាត មានកំពង់ផែរអន្តរជាតិ និងមានអាកាសយានដ្ឋានអន្តរជាតិ ដែលមានសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា។ ដូច្នេះភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនពិតជាចេញចូល និងស្នាក់នៅក្រុងព្រះសីហនុនេះច្រើន និងចូលសម្រាក និងកំសាន្តនៅទីនេះច្រើនជាមិនខាន។

សូមបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍទីក្រុងរម្មណីយដ្ឋានវិសនី(Wisney Resort City Development Co.Ltd, WRCD) នៅកសាងលើផ្ទៃដី៦៥ហិកតាក្បែរប្រលានយន្តហោះព្រះសីហុននៃទីក្រុងក្នុងទឹកប្រាក់មួយពាន់ហុកសិបលានដុល្លារអាមេរិកដែលមានម្ចាស់ភាគហ៊ុន គឺ អេសវី (SV International) និង អេអឹមស៊ី (AMC International) មកពីប្រទេសម៉ាឡេស៊ី និងប្រទេសចិន បានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការបណ្តាក់ទុនរូមគ្នាអភិវឌ្ឍវិស័យសេវាកម្មទេសចរណ៍ និងកំសាន្ត នៅខេត្តព្រះសីហនុ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង