សង្ស័យសតិអត់គ្រប់ ឬបែកថ្នាំ ដេញវៃម៉ូតូ និងគប់កញ្ចប់ឡានគេពេញផ្លូវ ត្រូវប្រជាពលរដ្ឋ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ហេតុការណ៍​ដែល បង្ក​ការភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីមានបុរស​ម្នាក់​សង្ស័យ​សតិ​មិន​ប្រក្រតី ឬ​អាច​បែក​ថ្នាំ ត្រូវ​ប្រជាពលរដ្ឋ​វាយ​ដួលសន្លប់​មួយសន្ទុះ​ធំ បន្ទាប់ពី​ដើរ​ទ្រេតទ្រោត​តាមផ្លូវ​ ហើយ​ទៅ​វាយ​កញ្ចក់​រថយន្ត​រប​ស់​គេ​ខូច​អស់២គ្រឿង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ៥៩៨ កែង​ផ្លូវ១៩៦៦ ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

បន្ទាប់ពី​ដឹងខ្លួន​បាន​និយាយថា ខ្លួន​មានឈ្មោះ​ពិសិដ្ឋ អាយុ២៧ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។ ខ្លួន​មក​ភ្នំពេញ​ដើម្បី​រក​ការងារ​ធ្វើ​ហើយ​ចេះតែ​ដើរ​អនាថា​ទៅ ។

បុរស​រូបនោះ​ទំ​នង់ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ និង​ជា​មនុ​ស្សញៀន​ថ្នាំ ។ ប្រភព​បន្តទៀតថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​រូបនោះ​បានធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​យក​ដុំថ្ម​វាយ​រថយន្ត​ម៉ាក​ តូយ៉ូតា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2T-4408 មួយគ្រឿង បណ្តាលឲ្យបែក​កញ្ចក់ និង​វាយ​រថយន្ត​ម៉ាក​ កូរ៉ូឡា​ មួយគ្រឿង​ទៀត បណ្តាលឲ្យ​បែក​ចង្កៀង​ផងដែរ ទើបត្រូវ​ម្ចាស់​រថយន្ត​នាំគ្នា​វាយ​រហូតដល់​ដួលសន្លប់​តែម្តង ។

តាម​សន្តិសុខ​ម្នាក់​នៅក្បែរ​កន្លែងកើតហេតុ​ឲ្យដឹង​ដែរ​ថា គេ​ឃើញ​បុរស​ម្នាក់​នោះ បាន​ដើរ​ទ្រេតទ្រោត​តាម​ដងផ្លូវ និង​ដេញ​វាយ​ម៉ូតូ​និង​រថយន្ត​តាំង​ព្រឹក​មកម្ល៉េះ។

ខណៈដែល​សន្លប់ នគរបាល​បាន​ហៅ​រថយន្ត​ប្រុង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ តែ​បុរស​នោះបាន​ដឹងខ្លួន​វិញ ហើយ​បាន​ហៅ​ឡើង​ម៉ូតូ​កង់៣ បញ្ជូន​ទៅកាន់​មន្ទីរ​សង្គមកិច្ច​តែម្តង ៕

ប្រភព ៖ Heng Heng LY

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង