ផ្អើលពេញមណ្ឌលកំសាន្ត រ៉ុក ! រថយន្តលុចសុីស470មួយគ្រឿងឆ្លងចរន្តអគ្គីសនី ឆេះខណៈពេល…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តលុចសុីសLX470មួយគ្រឿង ត្រូវបានឆ្លងចរន្តអគ្គីសនីពីកន្លែងម៉ាសុីន បណ្ដាលអោយឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងបរិវេនមជ្ឈមណ្ឌល កំសាន្តរ៉ុក បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងបរិវេនមជ្ឈមណ្ឌល កំសាន្ត រ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តរងគ្រោះម៉ាក លុចសុីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2i-5911 ដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តចូលមកក្លឹបកំសាន្តរ៉ុក ហើយទុករថយន្តនៅមុខក្លឹបចោល ក៏ដើរចូលទៅក្នុងបាត់តែម្ដង។ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានផ្សែងហុយចេញពីក្នុងកាបុិនរថយន្តរងគ្រោះខាងលើ រួមទាំងបង្កអោយមានអគ្គីភ័យឆាបឆេះបន្តិចម្តងៗ រហូតចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ។

ក្រោយពីទទួលបានដំណឹងអគ្គីភ័យដែលបានឆាបឆេះរថយន្តខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យឲ្យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ រហូតប្រើទឹកបាញ់ពន្លត់អស់ចំនួន១គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។ គួរំលឹកផងដែរអគ្គីភ័យមួយនេះបានបង្កឲ្យរថយន្តលុចសុីស រងការខូចខាតផ្នែកខាងមុខទាំងស្រ៊ុងតែម្ដង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង