ផ្អើលពេញភូមិត្នោតជ្រុំ៤! ទុស្សេម៉ាស៊ីនបោកគក់ ឆាបឆេះជាន់ទី១សំណាងល្អអ្នកភូមិ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញផ្សែងហ៊ុយយ៉ាងទ្រលោមចេញពីផ្ទះមួយកន្លែងជាន់ទី១ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយពន្លត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយយ៉ាងសន្ធោសន្ធៅចេញពីផ្ទះជាន់ទី១ ដែលឆាបឆេះចេញពីម៉ាស៊ីនបោកខោអាវក្នុងបន្ទប់ទឹកដែលប្រើកម្លាំងភ្លើង ២អំពែ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាស្រែកឆោឡោ ទើបម្ចាស់ផ្ទះឈ្មោះ លីង ហុង ភេទប្រុស មុខរបរលក់ដូរ ដែលកំពុងនៅខាងក្រោមបានដឹង ក៏ប្រញាប់រត់មកជាន់ខាងលើនាំគ្នាប្រញាប់ធ្វើការពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យឆាបឆេះដល់ផ្ទះទាំងមូលនោះទេ៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង