ភ្ញាក់ផ្អើល! ក្លឹបកម្សាន្តថ្មី 2ND វត្តមានលោក ព្រាប សុវត្ថិ និងតារាល្បីជាច្រើនមក…!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ចំពោះក្លឹបកម្សាន្តថ្មី 2ND កាលយប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ដោយវត្តមានលោក ព្រាប សុវត្ថិ និងតារាល្បីជាច្រើនមកចូលរួមអបអរយ៉ាងសប្បាយ ហើយអ្វីដែលប្លែកនោះគឺកំពូលតារាចម្រៀងហង្សមាសមិនដែលងាយមកក្លឹបឡើយ។

លោក ចេង វណ្ណា ម្ចាស់ភាគហ៊ុននធំមួយប្រចាំក្លិប 2ND បានអះអាងថា ការបង្ហាញខ្លួនរបស់លោក ព្រាប សុវត្ថិ ក្នុងពិធីបើកសម្ពោធផ្លូវការរបស់ក្លិបនោះ មានតម្លៃមិនថោកនោះទេ តែលោកបដិសេធទម្លាយអោយដឹងពីតួលេខនៃទឹកប្រាក់ ដោយលោកបញ្ជាក់ថាជាកិច្ចព្រមព្រៀង និងថាអាចប្រាប់បានត្រឹមច្រើនពាន់ដុល្លារ ដោយគ្រាន់តែបង្ហាញខ្លួនមិនដល់មួយម៉ោងនោះ។ លោកថាព្រាប សុវត្ថិ ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីកាត់ខ្សែបូរ និងច្រៀងរាំប្រមាណជា៤បទប៉ុណ្ណោះ ដើម្បីជាកិត្តិយសរបស់ក្លិប តែដោយសារតែលោកគឺជាតារាល្បី ហើយក៏បានដឹកនាំក្រុមរាំអោយមកច្រៀងឡើងកក្រើកក្នុងរាត្រីនោះផង ទើបស័ក្ដសមនឹងខ្ទង់ពាន់ដុល្លារដែលលោកត្រូវបាន។ លោកនៅតែចាត់ទុកថាវត្តមានរបស់លោកព្រាប សុវត្ថិ គឺជាមុខមាត់របស់ក្លិបដ៏ធំ ដោយសារតែតារាចម្រៀងរូបនេះ កម្រទទួលច្រៀងតាមក្លិបរាត្រីខ្លាំងណាស់ ចាប់តាំងពីលោកឡើងកូដ និងមានទីផ្សារវ៉ាដាច់តារាចម្រៀងលំបាប់ប្រទេសផ្សេងទៀត។ នៅក្នុងពិធីសម្ពោធទ្រង់ទ្រាយធំនោះ លោកថាបានអញ្ជើញតារាសិល្បៈច្រើននាក់ ហើយលោកក៏មានអារម្មណ៍សប្បាយចិត្តណាស់ដែរ ដែលឃើញវត្តមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួមក្នុងពិធីសម្ពោធនាយប់នោះ។

លោក ព្រាប សុវត្ថិ ត្រូវគេឃើញច្រៀងកូរក្នុងក្លិប បន្ទាប់ពីបង្ហាញវត្តមានឈរកាត់ខ្សែបូរណ៍ ខណៈដែលពេលដែលលោកបកស្រាយបទចម្រៀង គឺទោះជាបទទាំងនោះត្រូវបានគេស្ដាប់ឡើងស៊ាំត្រចៀកទៅហើយក្ដី ក៏អ្នកគាំទ្រនៅតែកញ្ជ្រោលនឹងការគាំទ្រចំពោះលោករហូតដល់ចប់។ លោកថាខ្លួនមិនសូវមានចំណូលចិត្តក្នុងការបង្ហាញខ្លួនចេញច្រៀងតាំងក្លិបរាត្រីនោះទេ ប៉ុន្តែបណ្ដាលមកពីម្ចាស់ក្លិបសុទ្ធតែមានទំនាក់ទំនងស្គាល់លោកជាយូរមកហើយ ទើបលោកទទួលច្រៀង។ យ៉ាងណាមិញ លោកទទួលស្គាល់ថាចំពោះតម្លៃក៏ត្រូវតែខ្ពស់ផងដែរ ដោយសារតែពេលលោកចេញច្រៀងបែបនេះម្ដងៗ ក៏ត្រូវចំណាយលើក្រុមការងារ ក្រុមរាំ និងត្រូវទទួលបាននូវកម្រៃអោយសមនឹងតម្លៃដែលលោកគឺជាតារាចម្រៀងម្នាក់របស់ហង្សមាស៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង