ផ្អើលទាំងយប់! រថយន្តកុងទឺន័រគេចម៉ូតូមួយគ្រឿងជ្រុលទៅបុកផ្ទះលក់ចាប់ហួយ (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង អ្នកបើកបរបើកក្នុងល្បឿនលឿនជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋសំណាងល្អអ្នកបើកបរត្បុលចេញរួចមិនមានអ្នករងរបួស ផ្អើលអ្នកជិតខាងរត់ទៅមើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុង ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្ករជាប្រភេទរថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A -9036 អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុរត់គេចខ្លួនបាត់។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើបើកតាមផ្លូវបេតុងពីត្បូងទៅជើងលុះបើកមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ១គ្រឿងជិះគ្នា២នាក់ចេញពីផ្លូវលំ ទើបធ្វើឲ្យរថយន្តជាន់ហ្វ្រាំងមិនទាន់ក៏បួងចង្កូតគេចទើបបុកចូលផ្ទះលក់ចាប់ហួយតែម្ដង ធ្វើឲ្យបែកកញ្ចក់រថយន្តខ្ទេច និងសំយ៉ាបមុខផ្ទះខូចខាតទាំងស្រុង ប្រេះដល់ជញ្ជាំងសំណាងល្អអ្នកបើកបរលូនចេញក្រៅរួច ពុំមានរងរបួស ហើយរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ រថយន្តខាងលើ បានឲ្យតំណាងមកចរចាជាមួយម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង