ផ្អើលទាំងយប់! បុរសម្នាក់ស្រវឹងស្រាបើករថយន្តទៅបុករថយន្តលុចស៊ីស570 ចតចោលនៅមុខផ្ទះបង្កអោយ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានរថយន្តចំនួនពីរគ្រឿងបង្កឡើងដោយរថយន្តឆែវរ៉ូឡេតមួយគ្រឿងបានទៅបុកជាមួយ និងរថយន្តលុចស៊ីស570មួយគ្រឿងទៀតដែលចតនៅមុខផ្ទះហើយព្យាយាមបើករត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ៈ១៥នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣៣៨ក្នុងសង្កាត់ទួលស្វាយ១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឆែវរ៉ូឡេតមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AF-0467 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបើកយ៉ាងលឿនស្ថិតតាមបណ្តោយផ្លូវ៣៣៨ពីជើងទៅត្បូងលុះមកដល់ចំនុចកើតហេតុបានទៅគៀរជាមួយ និងរថយន្តលុចស៊ីសមួយគ្រឿងទៀតពាក់ស្លាកលេខរដ្ឋ07-2 6888ដែលកំពុងចតចោលនៅមុខផ្ទះបណ្តាលអោយរងការខូចខាតផ្នែកខាងចំហៀងខាងឆ្វេងភ្លាមៗរថយន្តបង្កព្យាយាមបើករថយន្តគេច តែត្រូវខាងម្ចាស់រថយន្តលុចស៊ីសបើកដេញតាមមួយជុំទើបឃាត់បានតែម្តង។

ប្រភពបន្តទៀតថាក្រោយពីឃាត់រថយន្តបានហើយភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវអស់រយៈពេលជិត២ម៉ោងនៅតែដដែលបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានមកថតផ្តិតយករូបភាព តែអ្វីដែលចំលែកនោះគឺម្ចាស់រថយន្តបង្កហេតុដែលមានស្ថានភាពស្រវឹងជោកជាំផងនោះបានមកថតអ្នកព័ត៌មានវិញ។ ក្រោយកើតហេតុគេបានឃើញមានបុរសម្នាក់ទៀតដែលជាបងប្អូនភាគីបង្កបានមកសម្របសម្រួលដែលតែនៅតែមិនត្រូវគ្នាដដែដោយប្រើរយៈពេលអស់ជិត2ម៉ោង។

បច្ចុប្បន្នភាគីទាំងពីរដោយនិយាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចចរាចរណ៍ធ្វើការវាស់វែងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅចរាចរជើងគោករាជធានីរងចាំដោះស្រាយគ្នាទៅតាមច្បាប់នៅពេលក្រោយ។ អត្ថបទដោយ៖ អ្ន​កប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង