ផ្អើលទាំងយប់! បេីកបរប៉ះគ្នាបន្តិចបន្តួចខឹងមិនព្រមឈប់ ទាញកំាភ្លើងបាញ់ជិត១០គ្រាប់(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកបានបើករថយន្តព្រូសបះជាមួយរថយន្តក្រុងបន្តិចបន្ទួចដកកាំភ្លើងខ្លីបាញ់ទៅរថយន្តក្រុងពីក្រោយរហូតដល់ទៅ៧គ្រាប់តែសំណាងល្អម្ចាស់រថយន្តក្រុងរត់ចូលបេនទាន់។ ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨នៅចំនុចជិតកាំកូសូធីក្នុងសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។

យោងតាមប្រភពពីម្ចាស់រថយន្តក្រុងបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានបើករថយន្តក្រុងរបស់ក្រុមហ៊ុនបូពា៌អាស៊ីដឹកអ្នកដំណើរព័ណក្រហមពាក់ស្លាកលេខ ភ្នំពេញ3D-4903 បើកពីត្បូងទៅជើងខណៈមកដល់ចំនុចកើតហេតុខាងលើស្រាប់មានបុរសម្នាក់បើករថយន្តព្រូសព័ណពាក់ស្លាកលេខភ្នំពេញ2AP-1936 បើកស្របគ្នាមកពីក្រោយក្នុងស្ថានភាពស្រវឹងខណៈផ្លូវចង្អៀតផងនោះបានវ៉ាជែងមិនផុតបានទៅបុកកាងរថយន្តក្រុងចំហៀងខាងស្តាំហើយព្យាយាមបើករថយន្តដេញតាមពីក្រោយខណៈមកដល់ចំនុចមុខឃ្លាំងលក់រថយន្តលីហួរបានដកកាំភ្លើងខ្លីម៉ាកបេរ៉ូតាស្យូមដេញបាញ់ទៅលើរថយន្តក្រុងពីក្រោយចំនួន៧គ្រោប់ដោយឡែកម្ចាស់រថយន្តក្រុងមិនឲ្យវ៉ាទេក៏បើករថយន្តបញ្ឆិតទទឹងផ្លូវដោយខ្លាចរថយន្តបង្កទៅមុខបាញ់លើខ្លួនរួចបានបើកទ្វារត់ចូលបេនឡានក្រុងតែម្ដង។

ក្រោយកើតហេតុការណ៍ខាងលើនេះសមត្ថកិច្ចខណ្ឌឫស្សីកែវបានចុះដល់កន្លែងហើយបានវាយខ្នោះទៅបុរសម្នាក់នោះយកទៅស្នងការនគរបាលក្រុងភ្នំពេញ៕ ក្រោយកើតហេតុសមត្ថកិច្ចក៏បានយករថយន្តស្មាន់កាំភ្លើងរូបនោះទៅជាមួយផងដែរ។
សូមបញ្ជក់ដោយផងដែរជនរងគ្រោះអ្នកបើករថយន្តក្រុងក្រុមហ៊ុនបូពា៌កបានមកដាក់ពាក្យបណ្ដឹងនៅស្នងការរាជធានីភ្នំពេញដើម្បីឲ្យរកយុត្តិធម័ជូនគាត់ផង។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង