ផ្អើល​ពេញផ្លូវ! ជនជាតិអង់គ្លេសម្នាក់ សង្ស័យបែកថ្នាំ ស្រាត​ខោអាវ ដើរកាន់ដំបងដេញវាយ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសម្នាក់ សង្ស័យបែកថ្នាំ បានដើរស្រាតពេញផ្លូវ និង​មានកាន់ដំបងដេញវាយគេវាយឯង បង្កឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ចចុះមកវាយខ្នោះទាំងកណ្តាលយប់កាលពីវេលាម៉ោង១០និង៤០នាទីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ១៥៦ ម្តុំហាងមូនឡាយ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិអង់គ្លេសខាងលើ បានដើរទាំងខ្លួន​អាក្រាតកាយ និងមានកាន់ដំបងក្នុងដៃទៀតផង បានដើរតាមផ្លូវលេខ១៥៦ លុះមកដល់ចំណុចម្តុំហាង មូនឡាយ បុរសជនជាតិអង់គ្លេសនេះ បានរត់ដេញវាយគេវាយឯងពេញទឹកពេញដី ពេលនោះ​ប្រជាពលរដ្ឋក៏បានទាក់ទងទៅកម្លាំងសមត្ថកិច្ច ក៏ចុះចាប់វាយខ្នោះបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ដើម្បីសួរនាំ។

បច្ចុប្បន្នបុរសជនជាតិអង់គ្លេស ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីសួរនាំរឿងហើយនិងឲ្យ​ទាក់ទងទៅក្រុមគ្រួសារឲ្យ​មកទទួលយកត្រឡប់ទៅផ្ទះវិញ៕ប្រភព៖ ហ្វេសប៊ុក

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង