ខ្លាំងបាត់!​ ខ្លាចចោរឆក់កាបូបផ្តួលម៉ូតូរត់ ត្រូវក្រុមចោរឆ្លៀតឱកាសយកម៉ូតូទៅបាត់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូដើរលេងជាមួយមិត្តភក្តិត្រឡប់មកផ្ទះវិញត្រូវជនសង្សយ័មួយក្រុមមានគ្នា៣នាក់ជិះម៉ូតូពីរគ្រឿងមកពីក្រោយបានអែបជនរងគ្រោះធ្វើឲ្យរូបគាត់ភ័យស្មានតែឆក់កាបូបដែលរូបគាត់កំពុងស្ពាយធ្វើឲ្យរូបគាត់ផ្ដួលម៉ូតូចោលធ្វើឲ្យជនសង្ស័យទាំង៣នាក់ក្នុងចំណោម១នាក់ឃើញឱកាសល្អបានមកលើកម៉ូតូរបស់ស្រ្តីដែលជាជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលភ្លាមរូបគាត់បានស្រែកថាចោរៗបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអ ធ្រាត្រឈានចូលថ្ងៃទី១៧ខែសីហាឆ្នាំ២០១៧ស្ថិតនៅក្បែសណ្ឋាគារ ស្វីត បូទីក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ អុឹម វណ្ណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរធ្វើការនៅធនាគារជាតិ ស្នាកនៅផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យោងតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថាមិនកើតហេតុ រូបគាត់មានគ្នាពីរនាក់ជិះម៉ូតូពីគ្រឿងមួយគ្រឿម៉ាកZOOMER-Xពណ៏ក្រហមសេរី០១៤គ្មានស្លាកលេកដែលជាម៉ូតូរបស់ខ្លួនត្រូវជនសង្ស័យយកទៅបាត់និងមួយគ្រឿងម៉ាកឌ្រីមសង់សេរី០៧ពណ៏ខ្មៅមិនចាំស្លាកលេខជាម៉ូតូមិត្តប្រុសរបស់គាត់មុនកើតហេតុរូបគាត់ទាំពីនាក់នាំគ្នាចូលទៅផឹកសុីនៅវេលាម៉ោងប្រមាណជា៧និង៣០នាទីយប់ថ្ងៃដដែលនៅក្នុងភោជនីយដ្ឋាន រស្មី បឹងកក់២នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបានចេញទៅវិញនៅវេលាម៉ោងប្រមាណជា១០និង៣០នាទីហើយបានបន្តដំណើរទៅដើរលេងនៅមាត់ទន្លេបន្តទៀតលុះមកដល់ម៉ោងកើតហេតុខាងលើ ក៍បាននាំគ្នាជិះម៉ូតូមកផ្ទះវិញ តាមផ្លូវ១០០៣ទិសដៅពីជើងទៅត្បូងមកដល់កែងនឹងផ្លូវ១៩៨២ក៏បានមិត្តប្រុសរបស់គាត់ត្រឡប់ទៅផ្ទះវិញដោយមិនបាច់ជូនដល់ផ្ទះទេទុកឲ្យរូបគាត់ជិះទៅផ្ទះតែម្នាក់ឯងបានហើយរូបគាត់ជិះបត់ចូលតាមផ្លូវ១៩៨២ចំណុចកើតហេតុខាងលើមិនទាន់ដល់ផ្ទះផងស្រាប់លេចមុខជនសង្ស័យមួយក្រុមមានគ្នា៣នាក់ជិម៉ូតូ២គ្រឿងមកអែបពីក្រោយរូបគាត់ស្មានតែជនសង្ស័យមកអែបឆក់កាបូបធ្វើឲ្យរូបគាត់ភ័យបានផ្ដួលម៉ូតូចោលហើយរត់ទៅឆ្ងាយពីម៉ូតូប្រជាហែល១០ម៉ែត្រធ្វើឲ្យជនសង្ស័យ៣នាក់ក្នុងចំណោម១នាក់បានមកលើកម៉ូតូរបស់គាត់ជិះចេញទៅបាត់ហើយគេចខ្លួនដោយសុវត្ថិភាព។
ក្រោយកើតហេតុ ជនរងគ្រោះបានតែត្រឹមមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មីតែប៉ុណ្ណោះ។ សូមបញ្ជក់ផងដែរនៅក្នុងទឹកដីខណ្ឌសែនសុខពេលយប់ក៏ដូចថ្ងៃសំបូរទៅដោយក្រុមចោរប្លន់ណាស់មិនដែលឃើញសមត្ថកិច្ចបង្គ្រាបបានម្ដងណាឡើយ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង