ចម្លែកណាស់ ! បុរសម្នាក់បំរុងលោតទឹកសំលាប់ខ្លួន តែមុនលោតសុំផឹកស្រា២លីត្រសិន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានវិបត្ដិអ្វីបានជាសម្រេចចិត្ដមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែចម្លែកសុំស្រាស២លីត្រផឹកសិន។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

បុរសខាងលើនេះមិនបានប្រាប់ឈ្មោះទេ អាយុប្រហែល ៣០ឆ្នាំស្នាក់នៅមិនពិតប្រាកដ ។

យោងតាមប្រភពព័ត៌មានពីសន្ដិសុខនៅស្ពានជ្រោយចង្វារបានប្រាបឲ្យដឹងថាមុនពេលកើតហេតុកាលពីវេលាម៉ោង៥និង៣០ទៀបភ្លឺគេបានឃើញបុរសខាងលើនេះបានមកអង្គុយលើដែកដែលនៅលើស្ពាន លុះមកដល់វេលាម៉ោងកើតហេតុទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្ដរាគមន៍និងនិយាយលួងលោមតែបុរសខាងលើនេះបានសុំស្រាស២លីត្រផឹកសិន ទើបនិយាយគ្នាត្រូវ សមត្ថកិច្ចសម្រេចចិត្ដយកខ្សែទាក់ឡើងមកលើតែម្ដង ។

ក្រោយពេលទាក់បុរសនោះមកខាងលើហើយកម្លាំងសមត្ថកិច្ចបានបញ្ជូនមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្រះចក ដើម្បីធ្វើការសាកសួរ និងអប់រំឲ្យត្រលប់ទៅផ្ទះវិញ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង