នាំមកជូនដោយ៖

អស់កង្វល់ទៀតហើយជាមួយ ស្នាមជ្រួញ​ ត្រង់កន្ទុយភ្នែកដោយវិធីទាំង៧យ៉ាងនេះ!!


ទំហំអក្សរ៖ S M L

ជាការពិត ស្នាមជើងសត្វក្អែក រឺក៏អាច និយាយបានថា ស្នាមជ្រួញ ត្រង់កន្ទុយភ្នែក គឺតែងតែ កើតឡើង លើមនុស្ស ជាច្រើនលាននាក់ លើ ពិភព លោក មិនថាប្រុស ឬ ស្រីឡើយ។ ចុះសម្រាប់អ្នក តើដឹងពី វិធីក្នុងការដោះស្រាយ ជាមួយនឹង បញ្ហានេះដែររឺទេ? ថ្ងៃនេះ ខ្មែរឡូត នឹងជម្រាប នូវគំនិតល្អៗ ក្នុងការជួយប្រិយមិត្ត ឲ្យកច្ចាត់ ពីបញ្ហាស្នាមកន្ទុយភ្នែកនេះ៖

១) ប្រេងគ្រាប់កប្បាស៖  ប្រេងគ្រាប់កប្បាស អាចជួយកច្ចាត់ នូវស្នាមជ្រួញ ត្រង់កន្ទុយ ភ្នែកបាន ដោយ ធម្មជាតិ។ បន្ថែមពីនេះទៅទៀត ប្រេង គ្រាប់កប្បាសនេះ ផ្ទុកជាតិវីតាមីន E B និង សារធាតុចិញ្ចឹម មួយចំនួន ផងដែរ ដែលអាច ជួយព្យាបាល នូវបញ្ហា ស្នាមជ្រួញ នៅត្រង់កន្ទុយភ្នែក។

២) ប្រើប្រាស់ ប្រភេទជា ថ្នាំ ដែលមាន ជាតិ វីតាមីនE៖ ប្រសិនបើអ្នក ចង់បំបាត់ស្នាម កន្ទុយភ្នែក យ៉ាងឆាប់រហ័សនោះ អ្នកអាចប្រើជា ប្រភេទជា ថ្នាំ ដែលមាន ជាតិ វីតាមីនE ។ វិធីអនុវត្ត៖ អ្នកអាចច្របាច់ ទឹកថ្នាំនោះ មកលាបថ្នមៗ នៅកន្លែង ដែលមាន ស្នាមជ្រួញ នោះហើយ វានឹងអាច បាត់បន្តិចម្តងៗ។

៣) ស៊ុត៖ ដូចអ្នក បានដឹងស្រាប់ហើយ ស៊ុតអាចជួយ លើផ្នែកសម្រស់ ដូចជា សក់ ផ្ទៃមុខ ជាដើម ហើយ មិនតែប៉ុណ្ណោះ វាក៏អាចជួយ លើបញ្ហា ស្នាមជ្រួញ ត្រង់កន្ទុយភ្នែកបានដែរ។ វិធីអនុវត្ត៖ បំបែកស៊ុត ពណ៌ស ចេញពីផ្នែកក្រហម រួចយក ផ្នែកក្រហមនោះ  មកលាបត្រង់ កន្លែង មានស្នាមជ្រួញ។ ចំពោះវិធី នេះ ក៏អាចជួយបណ្តឹងស្បែកមុខ និងស្បែកជុំវិញភ្នែក របស់អ្នកបាន យ៉ាងល្អផងដែរ។

៤) បរិភោគជាមួយនឹងរបបអាហារត្រឹមត្រូវ ៖ ការបរិភោគរបប អាហារត្រឹមត្រូវ តាមពេលវេលា និង ពិសាទឹក ឲ្យបានគ្រប់គ្រាន់ ក៏អាចជួយ កច្ចាត់នូវ បញ្ហាស្នាមជ្រួញ ត្រង់ភ្នែកបានដែរ។

៥) ជើងមាន់៖ ចំពោះជើងមាន់  ផ្ទុកសារធាតុ សរសៃ ទឹកប្រូតេអ៊ីន(Collagen) ជួយប្រឆាំងនឹង ភាពចាស់ និង ព្យាបាលស្នាមជ្រួញបាន។ បន្ថែមពីនេះ ទៅទៀត អ្នកអាចទទួលទាន ជើងមាន់ ដោយយកវាចម្អិន ធ្វើជាស៊ុប រឺក៏អាច ធ្វើជាអ្វី ទៅតាមចំណង់ចំណូលចិត្ត របស់អ្នកបាន។

៦) ក្រែម៖ ភាគច្រើន ក្រែមលាបលើ ផ្ទៃមុខ តែងតែមាន គ្រប់ប្រភេទ នៅលើទីផ្សារ។ ដូច្នេះអ្នក មិនអាច ប្រាកដក្នុងចិត្ត បានទេថា តើរបស់មួយណា ល្អសម្រាប់បញ្ហា ស្នាមជ្រួញនោះ។ វិធីដែលល្អ អ្នកអាច ពិគ្រោះជាមួយ អ្នកឯកទេស ខាងស្បែក មុននឹងប្រើក្រែម ហើយត្រូវប្រាកដថា អ្នកបាន សាកវា នៅកន្លែង ណាមួយ មុននឹងអ្នក យកវា ទៅដាក់លើផ្ទៃមុខ ដើម្បីជៀសវាង មានបញ្ហាស្បែកមុខ កាន់តែខ្លាំង។

៧) ចាក់ជាតិ សរសៃ ទឹកប្រូតេអ៊ីន(Collagen)៖ ការចាក់ជាតិ សរសៃទឹក ប្រូតេអ៊ីន (Collagen) ឬក៏ ចាក់ ប៊ូថក់ ជាដើម ជាវិធីវិទ្យាសាស្រ្ត ក្នុងការ កច្ចាត់ ស្នាមជ្រួញត្រង់ កន្ទុយភ្នែកបាន។ ប៉ុន្តែអ្នក ត្រូវតែ ដឹងថា ជួនកាលវា នាំផលល្អ សម្រាប់អ្នក រីឯជួនកាលទៀត វានឹងមានបញ្ហាផងដែរ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង